ព័ត៌មានជាតិ
ទីបំផុតស្ត្រីខ្មែរសញ្ជាតិអាមេរិក ដែលរត់គេចពីមណ្ឌលចត្តាឡីស័ក ផ្អើលគេឯងមួយប្រទេសនោះ ត្រូវក្រសួងសុខាភិបាលផាកពិន័យហើយ
BY Khmernote Media
July 21, 2020
ស្ត្រីខ្មែរសញ្ជាតិអាមេរិក ដែលរត់គេចខ្លួនពីកន្លែងចត្តាឡីស័កនៅសណ្ឋាគារមួយកន្លែងនៅរាជធានីភ្នំពេញ ត្រូវបានសមត្ថកិច្ចរកឃើញដោយរត់ពីភ្នំពេញទៅខេត្តកំពង់ចាម ដោយស្នាក់នៅសណ្ឋាគារផ្កាឈូកទិព្វ នោះបានទទួលស្គាល់កំហុសរបស់ខ្លួននិងយល់ព្រមបង់ប្រាក់ពិន័យចំនួន១លានរៀល ព្រមទាំងធ្វើកិច្ចសន្យាមួយ បន្ថែមទៀតថាខ្លួនឈប់រត់គេចពីមណ្ឌលចត្តាឡីស័កតទៅទៀតហើយ។

គួរបញ្ជាក់ផងដែរថាស្ត្រីខ្មែរសញ្ជាតិអាមេរិកាំងម្នាក់នោះមានឈ្មោះថា រ៉ូស វីរ៉ា ត្រូវបានគេដឹងថា បានរត់ចេញពីមណ្ឌលចត្តាឡីស័កនៅរាជធានីភ្នំពេញ នៅយប់ថ្ងៃទី១៧ ខែកក្កដា ហើយក៏ត្រូវបានសមត្ថកិច្ចស្វែងរកឃើញ នៅក្នុងផ្ទះសំណាក់មួយ ក្នុងទីរួមខេត្តកំពង់ចាម នៅល្ងាចថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០។ សូមអានកិច្ចសន្យារបស់នាងនៅខាងក្រោមនេះ៖

