ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    នារីរកស៊ីផ្លូវភេទ រូបស្រស់ម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន ក្រោយលួចកាបូបលុយបុរសវៀតណាមម្នាក់ចំនួន២,០០០ដុល្លារ

    BY Khmernote Media July 22, 2020
    នារីរកស៊ីផ្លូវភេទ រូបស្រស់ម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន ក្រោយលួចកាបូបលុយបុរសវៀតណាមម្នាក់ចំនួន២,០០០ដុល្លារ

    ភ្នំពេញ ៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលស្រះចក នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានធ្វើការឃាត់ខ្លួនស្ត្រីជាជនសង្ស័យម្នាក់ កាលពីវេលាម៉ោង១១ និង៤០នាទីយប់ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវព្រះស៊ីសុវត្ថិកែងផ្លូវលេខ៩០ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ពីបទលួចយកកាបូបលុយ របស់បុរសម្នាក់ដែលមានទឹកប្រាក់ចំនួន២ពាន់ដុល្លារបានសម្រេចនាពេលកន្លងទៅ ។

    សមត្ថកិច្ចប៉ុស្ដិ៍រដ្ឋបាលស្រះចក បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ សុខ អ៊ាងមួយ ភេទស្រី អាយុ២៩ឆ្នាំ មុខរបររកស៊ីផ្លូវភេទ ស្នាក់នៅផ្ទះលេខ៧៧៨ ផ្លូវលំ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ជាប់ចោទពីបទលួចកាបូបលុយ កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ១ និង៣០នាទី នៅចំណុចផ្ទះសំណាក់មហាសម្បត្តិ ផ្លូវលេខ៧០ ភូមិ១៩ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ពីជនរងគ្រោះ ឈ្មោះ PHAN VAN DAT ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅមហោស្រព ខេត្តសៀមរាប។

    សម្ភារៈបាត់បង់មានលុយចំនួន២០០០$ (ពីរពាន់ដុល្លារ), អត្តសញ្ញាណប័ណ្ណវៀតណាម១សន្លឹក និងកាតអេធីអឹម(AgriBank)១សន្លឹក។ បច្ចុប្បន្ននេះ ជនសង្ស័យខាងលើកំពុងធ្វើការឃាត់ខ្លួន៕

    ដោយ៖ បងម៉េង ខ្មែរណូត

    Share This Post:
    MPO4D jitutoto mpo4d Mpoplay