សូ ដានីតា ត្រូវតារាសម្តែងវ័យក្មេងសារភាពស្នេហ៍លើ Facebook ស្របពេលនាងថាមិនយកប្តីជាមនុស្ស មានលុយ មកជះលើក្បាល
- July 22, 2020
ក្រោយលេចធ្លាយព័ត៌មាន តារាសម្តែងវ័យក្មេងគឺលោក យុទ្ធ ឋានៈ ប្រកាសចង់ចូលស្តីដណ្តឹងកញ្ញា សូ ដានីតា ធ្វើអោយមានការភ្ញាក់ផ្អើលខ្លាំងនៅលើបណ្តាញសង្គមជាពិសេសអ្នកសិល្បៈដូចគ្នា ខណៈដែលតារាស្រីរូបស្រស់ សូ ដានីតា មិនទាន់មានម្ចាស់ចិត្តណាមួយដែលនាងហ៊ានប្រកាសជាផ្លូវការនៅឡើយទេ។ លោក យុទ្ធ ឋានៈ បានរៀបរាប់នៅលើបណ្តាញសង្គមរបស់ខ្លួនយ៉ាងវែងអន្លាយ ដោយអះអាងថា កញ្ញា សូ ដានីតា នេះហើយជាអ្នកកែប្រែរូបលោកអោយក្លាយជាមនុស្សចាស់ទុំ ចេញដឹងការរកស៊ី រហូតលង់ស្រលាញ់ចង់ចូលស្តីដណ្តឹងថែមទៀតផង។

ក្រោយពេលដែលព័ត៌មាននេះត្រូវបានសារព័ត៌មានជាច្រើនយកមកធ្វើការចុះផ្សាយតារាសម្តែងនិងជាពិធីការនីរូបស្រស់ សូ ដានីតា បានរៀបរាប់ថា៖ “តើអោយយកអ្នកណាទើបត្រូវចិត្ត នឹង មាត់របស់មនុស្ស ? ស្រលាញ់មនុស្សមានលុយ គឺភាពច្រើនជាប្តីគេ យកមនុស្សចាស់ៗពេកតែមានលុយ គេថាយើងក្មេងចងបោកយកលុយតាចាស់ . បើចង់យកមនុស្សស្រករគ្នា រឺក្មេងជាងបន្តិច គេថាយើងស្រលាញ់ប្រុសក្មេង ??? តើជីវិតមនុស្សស្រីដូចពួកខ្ញុំត្រូវយកអ្នកណា មនុស្សបែបណាទើប សមនឹងមាត់មនុស្សគ្រប់គ្នា ? សូមម្នាក់១ចម្លើយផង ? តែសំរាប់ជីវិតខ្ញុំ មិនយកប្តីជាមនុស្ស មានលុយ មកជះលើក្បាល ហើយ បញ្ជារទុកខ្ញុំជាទាសីឡើយ ប្តីខ្ញុំត្រូវជាមនុស្ស រស់នៅមានគំនិតគិតខ្ញុំមុន មិនមែនគិតតែអាត្មាឡើយ”៕







- Share This Post:






