ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ករណីជំងឺកូវីដ១៩​ នៅទីក្រុងតូក្យូពេលនេះមានដល់ ១០,០០០ ករណី ហើយអាជ្ញាធរកំពុងអំពាវនាវឱ្យពលរដ្ឋកុំចេញក្រៅច្រើនបើមិនចាំបាច់

    BY autoadmin July 22, 2020
    ករណីជំងឺកូវីដ១៩​ នៅទីក្រុងតូក្យូពេលនេះមានដល់ ១០,០០០ ករណី ហើយអាជ្ញាធរកំពុងអំពាវនាវឱ្យពលរដ្ឋកុំចេញក្រៅច្រើនបើមិនចាំបាច់

    ចំនួនករណីឆ្លងជំងឺ COVID-19 នៅទីក្រុងតូក្យូបានកើនឡើងដល់ជាង ១០,០០០នាក់ នៅថ្ងៃពុធ ទី២២ ខែកក្កដា ឆ្នាំ២០២០នេះ ខណៈដែលរដ្ឋាភិបាលក្រុងរំពឹងថា នឹងមានករណីច្រើនជាង ២៣០នាក់ ត្រូវបានរាយការណ៍នៅថ្ងៃនេះ។ អភិបាលក្រុងតូក្យូលោកស្រី Koike Yuriko បានប្រាប់អ្នកយកព័ត៌មាននៅពេលព្រឹកថា តួលេខនេះមិនទាន់ច្បាស់នៅឡើយទេ ប៉ុន្តែលោកស្រីរំពឹងថា វានឹងមានប្រហែល ២៣០ ឬ ២៤០នាក់។ វាជាថ្ងៃទី២ហើយដែលទីក្រុងតូក្យូតែមួយ មានករណីរហូតដល់ទៅជាង ២០០ ករណីត្រូវបានគេកត់ត្រា។

    ចំនួនអ្នកចូលមន្ទីរពេទ្យនៅទីក្រុងតូក្យូ បានកើនឡើងស្ទើរតែប្រាំដងក្នុងរយៈពេលមួយខែកន្លងមកនេះ ទោះបីជាអាជ្ញាធរបានសង្កត់ធ្ងន់ថាប្រព័ន្ធវេជ្ជសាស្ត្រមិនស្ថិតក្រោមភាពតានតឹងក៏ដោយ។ ក្នុងចំណោមអ្នកដែលត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យ គឺមានតែ១៤នាក់ប៉ុណ្ណោះដែលត្រូវសម្រាកក្នុងបន្ទប់ ICU ដោយសារស្ថានភាពធ្ងន់ធ្ងរ។ ក្នុងខែនេះទាំងមូលរាជធានីនេះមានករណីប្រហែល ៣,៨០០ ករណី ដែលច្រើនជាងកាលពីទីក្រុងនេះត្រូវដាក់ក្នុងស្ថានភាពអាសន្នកាលពីខែមេសាទៅទៀត។ ឥឡូវនេះទីក្រុងកំពុងអំពាវនាវឱ្យពលរដ្ឋខ្លួនកុំចេញទៅក្រៅ ចំពេលយុទ្ធនាការ Go To Travel ដើម្បីស្រោចស្រង់វិស័យទេសចរណ៍ក៏កំពុងចាប់ផ្ដើម៕

    អត្ថបទ៖ លីដា
    ប្រភព៖ NHK

    Share This Post: