កូនស្រីថៅកែពេជ្រ ទ្រី ដាណា សុំម្តាយទិញរថយន្តត្រឹម Pruis ស្រាប់តែម្តាយ Suprise កូនទិញសុទ្ធតែឡានតម្លៃជាង កន្លះ លានដុល្លារ
- July 22, 2020
មុននេះបន្តិចអ្នកនាងទ្រី ដាណា បានបង្ហោះវិដេអូឲ្យដឹងពីការ Suprise របស់គាត់ចំពោះកូនស្រី ដោយគាត់បានរៀបរាប់ថាកូនស្រីរបស់គាត់បានសុំទិញឡានត្រឹម អា Pruis តែគាត់បានសម្រេចចិត្តទិញរថយន្តទំនើបកាត់ស្ព័រ Lamborghini Urus តំលៃប្រមាណ50 ទៅ 60ម៉ឺនដុល្លារក្នុងមួយគ្រឿង ជូនកូនស្រីគាត់វិញ។

គួរបញ្ជាក់ថាអ្នកនាង ទ្រី ដាណា បានចំណាយលុយជាង 1លានដុល្លារបន្ថែមទៀត ដើម្បីទិញរថយន្តទំនើបកាត់ស្ព័រ Lamborghini Urus ចំនួន2គ្រឿងបន្ថែមទៀត កាលពីពេលថ្មីៗនេះ ដែលមានពណ៌លឿងមួយគ្រឿង និងពណ៌ក្រហម មួយគ្រឿង។ រថយន្ត Lamborghini Urus នេះដែរត្រូវបានគេប៉ាន់ស្មានថាមានតំលៃប្រមាណ50 ទៅ 60ម៉ឺនដុល្លារក្នុងមួយគ្រឿង ខណៈដែលរថយន្ត Rolls-Royce Cullinan របស់អ្នកនាងទ្រីដាណា ដែលទិញហើយយូរនោះ មានតំលៃប្រមាណ 1 លានដុល្លារ ក្រៅពីនោះនៅមានរថយន្ត Rolls-Royce ផ្សេងទៀត និងរថយន្តទំនើបៗជាច្រើនគ្រឿងទៀតដែលអ្នកនាង ទ្រី ដាណា បានប្រើប្រាស់នាពេលបច្ចុប្បន្ន៕






- Share This Post:






