សិល្បៈ

ភ្ញាក់ផ្អើលខ្លាំង ក្រោយលោក G-Devith សម្រេចចិត្តបួស ដោយមិនទាន់ដឹងមូលហេតុ

BY
Khmernote Media
July 22, 2020

តារាចម្រៀងវ័យក្មេងល្បីឈ្មោះនិងជាម្ចាស់បទ “រាំញីកែងជើង” គឺលោក ងួន ចាន់ដេវីត កំពុងទទួលការចាប់អារម្មណ៍ខ្លាំងខណៈពេលដែលប៉ុន្មានថ្ងៃមុនរូបលោកទិញរថយន្តប្រណិតថ្លៃកប់ពពក Rolls-Royce អោយគូស្នេហ៍របស់ខ្លួនគឺកញ្ញា ទេព បូព្រឹក្ស ហើយយប់ឡើងទៅទិញរថយន្ត Tundra មួយគ្រឿងទៀតទុកជិះទៅផ្លូវឆ្ងាយតាមបណ្តាខេត្តនានា។

អ្វីដែលកាន់តែភ្ញាក់ផ្អើលខ្លាំងជាងនេះទៅទៀតនោះ គឺតារាចម្រៀងរូបនេះបានសម្រេចចិត្តបួស តែមិនទាន់ដឹងមូលហេតុហើយក៏មិនទាន់ដឹងថា ការសាងភ្នួសនេះ រយៈពេលយូររឺខ្លីយ៉ាងណានោះឡើយ។ ក្នុងដំណើរទៅសាងភ្នួសនេះដែរ គេឃើញមានវត្តមានរបស់កញ្ញា ទេព បូព្រឹក្ស ទៅចូលរួមផងដែរ៕

Share This Post: