ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ខ្លាំងមែន ! កូនប្រុសបង្កើតប្រើយុទ្ធសាស្ត្រសាមកុក អស់រយៈពេល១៣ឆ្នាំ ព្រោះចង់កាន់កាប់ដីម្តាយអាយុ៨៤ឆ្នាំ

    BY Khmernote Media July 23, 2020
    ខ្លាំងមែន ! កូនប្រុសបង្កើតប្រើយុទ្ធសាស្ត្រសាមកុក អស់រយៈពេល១៣ឆ្នាំ ព្រោះចង់កាន់កាប់ដីម្តាយអាយុ៨៤ឆ្នាំ

    រឿងរ៉ាវវិវាទដីធ្លីថ្មីមួយទៀតរវាងម្តាយអាយុ៨៤ឆ្នាំ និងកូនប្រុសបង្កើតអាយុជាង៥០ឆ្នាំ ដោយបានអូសបន្លាយអស់រយៈពេល១៣ឆ្នាំនៅមិនទាន់ដោះស្រាយចេញនៅឡើយ។ ដោយឃើញអំពីគោលនយោបាយដោះស្រាយវិវាទដីធ្លីរបស់សម្តេចតេជោ ហ៊ុន សែន លោកយាយដែលមកពីខេត្តកណ្តាលរូបនេះបានដាក់លិខិតស្នើអោយសម្តេចតេជោ មេត្តាជួយដោះស្រាយជូនគាត់ផង។ ក្នុងនោះឯកឧត្តម ដួង តារា បានរៀបរាប់នៅលើទំព័រ Facebook របស់ឯកឧត្តមថា៖

    “ម្តាយ និងកូនទៀតហើយ! លោកយាយមានអាយុ ៨៤ ឆ្នាំ (ប៉ែតស៊ិបបួនឆ្នាំ) ហើយមកពីខេត្តកណ្តាល។ នៅពេលដែលគាត់ឃើញ សម្តេចតេជោ បានផ្តល់យុត្តិធម៍ជូន លោកយាយ ម៉ក់ ស៊ូន អាយុ ៧៤ឆ្នាំ កាលពីពេលថ្មីនេះ លោកយាយក៏បានដាក់លិខិតស្នេី​សុំសម្តេចតេជោមេត្តាជួយគាត់ផង ដោយសារកូនប្រុសបង្កើត (ត្រូវហើយកើតចេញពីលោកយាយ) អាយុជាង៥០ឆ្នាំប្លាយ បានព្យាយាមកាន់កាប់ដីលោកយាយដោយយុទ្ធសាស្រ្តសាមកុក។​ ពិតជាខ្លាំងមែន! លោកយាយព្យាយាមរកដំណោះស្រាយអស់រយះពេល១៣ឆ្នាំមកហេីយ។ ខ្ញុំមានជំនឿ និងសង្ឃឹមថា អាជ្ញាធរខេត្តកណ្តាលនឹងផ្តល់យុត្តិធម៍ជូនលោកយាយបាន! យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម និង សូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែង”

    ពេលនេះឯកឧត្តមដួង តារា មិនទាន់បានប្រាប់លំអិតពីយុទ្ធសាស្រ្តសាមកុកដែលកូនប្រុសបង្កើតរបស់លោកយាយ បានប្រើក្នុងគោលដៅកាន់កាប់ដីរបស់លោកយាយនៅឡើយ ខ្មែរណូតនឹងធ្វើការផ្សាយជូនបន្ថែមទៀតបន្ទាប់ពីឯកឧត្តមបានដោះស្រាយជូនលោកយាយរួចរាល់៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay