BREAKING NEWS – រកឃើញវិជ្ជមានកូវីដ១៩ ថ្មី០១នាក់ទៀត ជាអ្នកដំណើរមកពីក្រៅកាលពីថ្ងៃទី១៩ ខែកក្កដា កន្លងទៅ
នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពីការរកឃើញអ្នកមានជំងឺកូវីដ១៩ ចំនួន០១នាក់ថ្មីបន្ថែមទៀត និងជាសះស្បើយបានចំនួន០២នាក់ទៀតផងដែរ។

យោងតាមកាេបញ្ជាក់ពីក្រសួងសុខាភិបាលកម្ពុជាបានឲ្យដឹងថា អ្នកវិជ្ជមានវីរុសកូវីដ១៩ម្នាក់០១នាក់នោះ គឺជាបុរសអាយុ២៨ឆ្នាំ មានអាស័យដ្ឋាននៅភូមិគោកត្នោត ឃុំកណ្តែត ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ លទ្ធផលវិភាគវត្ថុសំណាកលើកទី២របស់គាត់ ទទួលបានលទ្ធផលវិជ្ជមានវីរុសកូវីដ១៩ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ ហើយបច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។
សម្គាល់៖ បុរសខាងលើជាអ្នកធ្វើដំណើរតាមជើងហោះហើរមកពីប្រទេសរុស្ស៊ី ដែលបានបន្តជើងហោះហើរនៅប្រទេសម៉ាឡេស៊ី (MH754) មកដល់កម្ពុជានៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០។
ចំណែកអ្នកជាសះស្បើយចំនួន២នាក់នោះគឺ៖
+ បុរសជនជាតិខ្មែរ អាយុ២៦ឆ្នាំ មានអាស័យដ្ឋាននៅភូមិចុងខ្សាច់ ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ
+ បុរសជនជាតិខ្មែរ អាយុ២៥ឆ្នាំ មានអាស័យដ្ឋាននៅភូមិចុងខ្សាច់ ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ
