សម្តេចតេជោ ហ៊ុន សែន បង្ហាញទិន្នន័យចំនួនមាសសរុបរបស់កម្ពុជា ដែលជាទុនបំរ៉ុងរបស់ជាតិ ក្រោយមានការវាយប្រហារពីជនអាក្រក់មួយចំនួនតូច
នៅមុននេះបន្តិច សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍នៅលើទំព័រ Facebook ផ្លូវការទាក់ទងនឹងរឿងមាសដែលជាទុនបំរ៉ុងរបស់ជាតិ ព្រោះតែមានបងប្អូនយើងមួយចំនួនចង់ដឹង និងមានជនអាក្រក់មួយចំនួនតូចបាននឹងកំពុងប្រើប្រាស់ការបាត់បង់ដំណឹងអំពីមាសដើម្បីវាយប្រហាររាជរដ្ឋាភិបាល។ ក្នុងនោះសម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖

“មួយរយះពេលចុងក្រោយនេះ មានបងប្អូនយើងមួយចំនួនចង់ដឹងអំពីមាសដែលជាទុនបំរ៉ុងរបស់ជាតិ។ ការចង់ដឹងរបស់បងប្អូនមួយចំនួនធំមានភាពសុចរិតពីព្រោះវាជារបស់ជាតិតែនៅមានជនអាក្រក់មួយចំនួនតូចបាននឹងកំពុងប្រើប្រាស់ការបាត់បង់ដំណឹងអំពីមាសដើម្បីវាយប្រហាររាជរដ្ឋាភិបាលថាចង់បន្លំយកមាសក្នុងពេលមានជម្ងឺឆ្លងកូវីតទី១៩ព្រោះមិនដែលឮលោក ហ៊ុន សែន និយាយពីមាសនេះទៀតទេ។ ដើម្បីច្បាស់ពីមាសសូមមើលការពន្យល់របស់ធានាគារជាតិកម្ពុជានោះបងប្អូនប្រាកដជាយល់និងអបអរសាទរជាមួយទុនបំរ៉ុងរបស់ជាតិយើងដែលកើនឡើងជាលំដាប់។ ប្រហែលមួយឆ្នាំមុនខ្ញុំធ្លាប់ប្រកាសថា មាសរបស់យើងមាន៣០តោនតែតាមតួរលេខថ្មីនេះមាសរបស់យើងមានដល់៣៦,៥តោន។ នេះមិនមែនជាមាយាទស្រីកញ្ជើរធ្លុះក្នុងការគ្រប់គ្រងសេដ្ឋកិច្ចជាតិនោះទេ៕”

