ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងសុខាភិបាល ចេញសេចក្តីជូនព័ត៌មាន ពីការផ្ទុះជំងឺឈីក​គន់ហ្គន់យ៉ា នៅខេត្តបន្ទាយមានជ័យ ដែលពលរដ្ឋនៅភូមិមួយចំនួន គ្រុនក្តៅ ៣៨អង្សាសេ កន្តួលក្រហមលើស្បែក និងឈឺសន្លាកដៃជើង

    BY Khmernote Media July 23, 2020
    ក្រសួងសុខាភិបាល ចេញសេចក្តីជូនព័ត៌មាន ពីការផ្ទុះជំងឺឈីក​គន់ហ្គន់យ៉ា នៅខេត្តបន្ទាយមានជ័យ ដែលពលរដ្ឋនៅភូមិមួយចំនួន គ្រុនក្តៅ ៣៨អង្សាសេ កន្តួលក្រហមលើស្បែក និងឈឺសន្លាកដៃជើង

    នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ នេះក្រសួងសុខាភិបាលចេញចេញសេចក្តីជូនព័ត៌មានមួយស្តីពីការផ្ទុះ ឡេីងនៃជំងឺឈីក​គន់ហ្គន់យ៉ា​ (Chikunngunya) នៅខេត្តបន្ទាយមានជ័យ នាថ្ងៃទី១៩​ ខែកក្កដា​ ឆ្នាំ២០២០​ ដោយមានប្រជាពលរដ្ឋចំនួន១៦៨នាក់ត្រូវបានពិនិត្យស្ថានភាពសុខភាពជាក់ស្តែង។

    ក្រសួងសុខាភិបាលដដែលបានបញ្ជាក់ផងដែរថា បុគ្គលដែលមានបញ្ហាសុខភាពត្រូវបានពិនិត្យនិងសម្រាកព្យាបាលនៅមណ្ឌលសុខភាពប៉ោយប៉ែត១ និងមន្ទីរពេទ្យបង្អែកប៉ោយប៉ែត។ ក្នុងនោះដែរក្រសួងក៏បានចេញវិធានការទប់ស្កាត់ដោយបានណែនាំអោយប្រជាពលរដ្ឋប្រើប្រាស់មុង ពេលទទួលទានដំណេក និងពាក់ខោអាវវែងៗ ព្រោះជំងឺនេះវាឆ្លងតាមមូសខ្លាញីខាំ៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay