សិល្បៈ

គ្រាន់តែគ្រងស្បង់ជាសង្ឃភ្លាម G-Devith ត្រូវគេចោទប្រកាន់ពេញបណ្តាញសង្គម ដោយសាររថយន្ត Rolls-Royce ទិញថ្ងៃមុន

BY
Khmernote Media
July 23, 2020

លោក ងួន ចាន់ដេវីត ដែលគេស្គាល់ថាជាតារាចម្រៀងល្បីឈ្មោះមួយរូបត្រូវបានមហាជនជាច្រើនមានការចាប់អារម្មណ៍យ៉ាងខ្លាំងក្រោយពេលដែលម្សិលមិញនេះរូបលោកបានចេញទៅសាងផ្នួស ដោយមិនបញ្ជាក់ពីពេលវេលានៃការលាចាកសិក្ខាបទវិញនោះឡើយ។ នៅថ្ងៃនេះដែរលោក G-Devith បានគ្រងស្បង់ជាសង្ឃពេញលក្ខណៈដោយក្នុងនោះគេឃើញមានវត្តមានតារាចម្រៀង ទេព បូព្រឹក្ស ចូលរួមនៅក្នុងពិធីផងដែរ។

គ្រាន់តែគ្រងស្បង់ជាសង្ឃភ្លាម ស្រាប់តែលោក G-Devith ត្រូវបានមហាជនអ្នកលេង Facebook ជាច្រើននាំគ្នាចោទប្រកាន់ថារថយន្ត Rolls-Royce ដែលលោកទិញជាកាដូអោយទៅតារាចម្រៀង ទេព បូព្រឹក្ស កាលពីថ្ងៃមុននោះគឺប្រើប្រាស់ផ្ទុយពីច្បាប់ចរាចរណ៍ផ្លូវគោក ដែលខុសពីពណ៌ដើមនៃរថយន្ត ដោយមានចែងនៅក្នុងមាត្រាទី៧ (ថ្មី) លេខរៀងទី៤ ចំនុច (ខ) អនុក្រឹត្យលេខ ៣៩ អនក្របក៕

Share This Post: