សូមចូលរួមរំលែកទុក្ខផង! ម្ដាយតារាចម្រៀងត្រកូលអោកទាំងបួន បានទទួលមរណភាពហើយ ក្រុមគ្រួសារកំពុងតម្កល់ធ្វើបុណ្យតាមប្រពៃណី នៅវត្តវាលស្បូវ
- July 24, 2020
ភ្នំពេញ ៖ មុននេះបន្តិចនៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកបានឱ្យដឹងថា ម្តាយតារាចម្រៀងត្រកូលអោកទាំងបួន បានទទួលមរណភាពទៅហើយ ដោយតារាចម្រៀងស្រីត្រកូលអោកទាំងបួន និងក្រុមគ្រួសារ បានផ្លាស់ប្ដូររូបភាពនៅលើប្រូហ្វាលហ្វេសប៊ុករបស់ខ្លួនដាក់រូបកាន់ទុក្ខយ៉ាងក្រៀមក្រំបន្តបន្ទាប់គ្នា បង្កប់ដោយទឹកមុខសោកសៅ សោកស្ដាយចំពោះការលាចាកលោករបស់អ្នកម្ដាយជាទីស្រលាញ់ គ្មានថ្ងៃត្រឡប់មកវិញនោះឡើយ។

គួរបញ្ជាក់ផងដែរថា អ្នកម្ដាយរបស់តារាចម្រៀងត្រកូលអោកទាំងបួន មានឈ្មោះ ទីវ សោភណ្ឌ បានទទួលមរណភាព តាំងពីវេលាម៉ោង០២:៤៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃសុក្រ ទី២៤ ខែកក្កដា ឆ្នាំ២០២០នេះ ដោយរោគាពាធ ក្នុងជន្មាយុ៥៩ឆ្នាំ ។
បច្ចុប្បន្នសពរបស់គាត់ត្រូវបានក្រុមគ្រួសារត្រកូលអោក ដឹកមកចាត់ចែងតម្កល់ធ្វើបុណ្យតាមប្រពៃណី នៅវត្តវាលស្បូវ ផ្លូវជាតិលេខ១ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ នេះបើតាមសម្ដីតារាចម្រៀង អោក សុម៉ាវត្តី បានប្រាប់អោយក្រុមការងារខ្មែរណូតបានដឹងនៅព្រឹក ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០នេះ ។
អាស្រ័យហេតុនេះ សូមបងប្អូនញាតិមិត្តជិតឆ្ងាយ លោក-លោក លោកស្រី និងមិត្តៗសិល្បករទាំងអស់ ដែលស្រលាញ់និងរាប់អានតារាចម្រៀងក្រកូលឱកទាំងបួន ចូលរួមពិធីបុណ្យ ទាំងអស់គ្នាផង ដើម្បីជាការចូលរួមរំលែកទុក្ខ គោរពវិញ្ញាណក្ខន្ធរបស់គាត់ និងជូនដំណើរគាត់ជាលើកចុងក្រោយផង៕




ដោយ៖ បងម៉េង ខ្មែរណូត
- Share This Post:






