ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ស្អាតណាស់សមិទ្ធផលថ្មី! ស្ពាន​អាកាស​ថ្មើរជើងរចនាបែបខ្មែរ នៅផ្សារ​ដើម​គ​ ដាក់អោយ​ប្រើប្រាស់ហើយចាប់ពីព្រឹកនេះទៅ

    BY Khmernote Media July 24, 2020
    ស្អាតណាស់សមិទ្ធផលថ្មី! ស្ពាន​អាកាស​ថ្មើរជើងរចនាបែបខ្មែរ នៅផ្សារ​ដើម​គ​ ដាក់អោយ​ប្រើប្រាស់ហើយចាប់ពីព្រឹកនេះទៅ

    រាជធានី​ភ្នំពេញ​៖ នៅព្រឹកថ្ងៃទី២៤ខែកក្កដា ឆ្នាំ២០២០ ស្ពានអាកាសថ្មើរជើងផ្សារដើមគរ នឹងដាក់អោយដំណើរការប្រើប្រាស់ ក្រោមអធិបតីភាព ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ។ ស្ពាន​អាកាស​ថ្មើរជើង ផ្សារ​ដើម​គ ស្ថិតនៅលើ​មហាវិថី​ម៉ៅ​សេទុង មាន​បណ្ដោយ ២៧​ម៉ែត្រ និង​ទទឹង ៣​ម៉ែត្រ​។

    ​ស្ពាន​អាកាស​ថ្មើរជើង ផ្សារ​ដើម​គ ត្រូវបាន​សាងសង់ឡើង ស្របគ្នា​នឹង​ស្ពាន​អាកាស​ថ្មើរជើង នៅ​ភ្លើងស្តុប​សន្ធរម៉ុក​។ តែ​មកដល់ពេលនេះ ស្ពាន​អាកាស​ថ្មើរជើង សន្ធរម៉ុក មិនទាន់​រួចរាល់​នៅឡើយ​ទេ​។​ នៅ​រាជធានី​ភ្នំពេញ សព្វថ្ងៃ មាន​ស្ពាន​អាកាស​ថ្មើរជើង ចំនួន ២ នៅ​ជម្ពូ​វ័​ន្ត តាមផ្លូវ​ជាតិ​លេខ​៤ និង​នៅ​ចំណុច​ភ្លើងស្តុប​រង្វង់​មូល​នា​ងគ​ង្ហី​ង​។ ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ​ថ្មើរជើង ឆ្លងផ្លូវ ដោយ​សុវត្ថិភាព និង​មិន​ប៉ះពាល់​ចរាចរណ៍ អាជ្ញាធរ​រាជធានី​ភ្នំពេញ គ្រោង​នឹង​សាងសង់​ស្ពាន​អាកាស​ថ្មើរជើង ២៥ កន្លែង​ទៀត នៅក្នុង​រាជធានី​ភ្នំពេញ​៕​

    Share This Post:
    MPO4D jitutoto mpo4d Mpoplay