ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងអប់រំប្រកាសលើកថ្ងៃប្រឡងបាក់ឌុបសម្រាប់សាលាឯកជននៅថ្ងៃទី១៧-១៨ ខែសីហា លើកទៅថ្ងៃក្រោយវិញ

    BY Khmernote Media July 24, 2020
    ក្រសួងអប់រំប្រកាសលើកថ្ងៃប្រឡងបាក់ឌុបសម្រាប់សាលាឯកជននៅថ្ងៃទី១៧-១៨ ខែសីហា លើកទៅថ្ងៃក្រោយវិញ

    រាជធានីភ្នំពេញ៖ យោងតាមអ្នកនាំពាក្យ ក្រសួងអប់រំ យុវជន និងកីឡា លោក លោក រស់ សុវាចា បានបញ្ជាក់ថា កាលបរិច្ឆេទប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់សាលាឯកជន ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី១៧-១៨ ខែសីហា ឆ្នាំ២០២០ ត្រូវបានលើកពេលទៅថ្ងៃក្រោយវិញ។

    លោក រស់ សុវាចា បានបញ្ជាក់ឲ្យដឹងថា កន្លងទៅដោយសារតែស្ថានភាពជំងឺកូវីដ-១៩ ក្រសួងអប់រំ យុវជន និងកីឡា បានអនុញ្ញាតឲ្យគ្រឹះស្ថានសិក្សាឯកជនរៀបចំការប្រឡងបាក់ឌុបសម្រាប់ឆ្នាំសិក្សា២០១៩-២០២០ នៅតាមគ្រឹះស្ថានរៀងៗខ្លួន ក្រោមកិច្ចសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា និងមន្ទីរអប់រំ យុវជន និងកីឡាតាមការចាំបាច់។

    លោកបន្តថា «សម្រាប់ប្រឡងបាក់ឌុបនៅគ្រឹះស្ថានសិក្សាឯកជន មានរយ:ពេល២ថ្ងៃ ក្រសួងនឹងជម្រាបជូនបច្ចុប្បន្នភាព នៃកាលបរិច្ឆេទសម័យប្រឡងនាពេលក្រោយ។ ដោយសារតែការកំណត់កាលបរិច្ឆេទ ក្នុងសេចក្តីជូនដំណឹងកាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ ដោយកំណត់យកថ្ងៃទី១៧-១៨ ខែសីហា ឆ្នាំ២០២០ ចំថ្ងៃដែលរាជរដ្ឋាភិបាលអនុញ្ញាតឲ្យឈប់សម្រាករយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ ២១ ខែសីហា ឆ្នាំ២០២០ សងថ្ងៃសម្រាកថ្ងៃចូលឆ្នាំថ្មី» ៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay