ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ស្រីម្នាក់សន្លប់ស្ដូកស្ដឹងនៅនិងកន្លែងកើតហេតុ ដោយសារគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ដបុកម៉ូតូពីក្រោយហើយគាបជាប់ជាមួយនិងរថយន្ដ

    BY Khmernote Media July 25, 2020
    ស្រីម្នាក់សន្លប់ស្ដូកស្ដឹងនៅនិងកន្លែងកើតហេតុ ដោយសារគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ដបុកម៉ូតូពីក្រោយហើយគាបជាប់ជាមួយនិងរថយន្ដ

    ខេត្តឧត្ដរមានជ័យ៖ ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ លើផ្លូវជាតិលេខ៦៨ ស្ថិតក្នុងភូមិគោកចំបក់ សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្ដរមានជ័យ។ ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូដែលបើកស្របទិសគ្នា (ពីត្បូងទៅជើង) បណ្តាលឲ្យមនុស្សរងរបួសធ្ងន់១នាក់ (ស្រី)។

    អ្នកបើកបរម៉ូតូឈ្មោះ សំណាង ដាណេ ភេទស្រី អាយុ ២៣ឆ្នាំ មុខរបរជាងកាត់ដេរសម្លៀកបំពាក់ រស់នៅភូមិគិរីវ័ន សង្កាត់កូនក្រៀល ក្រុងសំរោង(របួសធ្ងន់) បើកបរម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខ ឧត្តរមានជ័យ ១B-៥២៨៧ បើកពីត្បូងទៅជើង ។
    ចំណែកអ្នកបើកបររថយន្តឈ្មោះ ឱ សុភ័គ្រ ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរ អាជីវករ រស់នៅភូមិ-សង្កាត់-ក្រុងសំរោង (រត់គេចខ្លួនបាត់) បើកបររថយន្តម៉ាកម៉ាស់ស្តា(ចង្កូតស្តាំ) ពណ៌ប្រផេះ ពាក់ស្លាកលេខ BMC-១៣៨៥ មានអ្នករួមដំណើរ២នាក់ គឺទី១-ឈ្មោះ ជឿន ភក្តី ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរអាជីវករ រស់នៅភូមិ-សង្កាត់-ក្រុងសំរោង(គ្មានរបួស) និងទី២- ឈ្មោះ ម៉ោង ឡា ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរអាជីវករ រស់នៅភូមិឈូក សង្កាត់-ក្រុងសំរោង(គ្មានរបួស) ។

    កម្លាំងជំនាញក្រុងសំរោងបានចុះទៅដល់ជួយធ្វើអន្តរាគមន៍ បញ្ជូនជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្ត និងធ្វើការវាស់វែង ៕

    ប្រភព & អត្ថបទ៖ បងម៉េង ខ្មែរណូត

    Share This Post:
    MPO4D jitutoto mpo4d Mpoplay