ចាប់ម្តាយមីងគំរាមកំហែង ហើយលួចលុយ ៦,០០០ដុល្លារទៀត ពេលប៉ូលិសចាប់ខ្លួនបានឈរថតញញឹមស្រស់យ៉ាងរំភើយ
ខេត្តសៀមរាប៖ នៅថ្ងៃទី24 ខែកក្កដា ឆ្នាំ2020 វេលាម៉ោង02 រសៀលក្រោមការដឹកនាំពីលោកស្នងការខេត្តសៀមរាបនិងស្នងការនគរបាលខេត្តព្រះវិហារ កម្លាំងអធិការដ្ឋាននគរបាលក្រុងសៀមរាបបានសហការណ៍ជាមួយកម្លាំងរបស់អធិការដ្ឋានត្បែងមានជ័យខេត្តព្រះវិហារ ដឹកនាំកម្លាំងកិច្ចប្រតិបត្តិការចុះស្រាវផ្ទាល់ដោយលោកអនុសេនីយ៍ឯក ស៊ូ វ៉ាន់ដេត នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលស្វាយដង្គុំ។

បានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ឯម បញ្ញា ចំណុចលើខ្នងភ្នំត្បែង ពាក់ព័ន្ធនឹងករណីហិង្សាដោយមានស្ថានទម្ងន់ទោស និងលួចដោយមានស្ថានទម្ងន់ទោស ដែលប្រព្រឹត្តកាលពីថ្ងៃទី18 ខែកក្កដា ឆ្នាំ2020 នៅភូមិវិហារចិន សង្កាត់ស្វាយដង្គុំក្រុងសៀមរាប ។
ពេលនេះមន្រ្តីជំនាញនគរបាលព្រហ្មទណ្ឌក្រុងសៀមរាបបានមកសហការ និងប៉ុស្ដិ៍នគរបាលរដ្ឋបាលសុវាយដង្គុំ ធ្វើការសាកសួរ ក្រោយពីសាកសួរជនសង្ស័យ (អែម បញ្ញា) រូបនេះបានឆ្លើយសារភាពថា រូបគេពិតជាបានធ្វើសកម្មភាពចាប់ម្ដាយមីងឈ្មោះ អែម ចាន់សូឡី សម្លុតគំរាមកំហែង និងកាប់រថយន្តរបស់ជនរងគ្រោះឈ្មោះ ស៊ុន ចិនស្រឿន ភេទប្រុស បណ្ដាលឲ្យខូចខាតនិងឡើងបើករថយន្តរបស់ជនរងគ្រោះគេចខ្លួនពិតប្រាកដមែន និងបានលួចយកប្រាក់នៅក្នុងឡានរបស់ជនរងគ្រោះជិត ៦០០០(ប្រាំមួយពាន់)ដុល្លារអាមេរិក ហើយយើងបានដកហូតប្រាក់មួយចំនួនដែលនៅសល់នឹងខ្លួនជនសង្ស័យ។
គួរបញ្ជាក់ផងដែរថា ថវិការទាំងនោះបានប្រគល់ជូនទៅជនរងគ្រោះវិញគ្រប់ចំនួន ក្រោយដែលដកហូតមកពីជនសង្ស័យ(អែមបញ្ញា) ចំណែកជនសង្ស័យនិងបញ្ជូនទៅតុលាការធ្វើការផ្ដន្ទាទោសតាមផ្លូវច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ៕


ប្រភព៖ អធិការដ្ឋាននគរបាលក្រុងសៀមរាប