សិល្បៈ

ទីបំផុត រថយន្ត Rolls-Royce របស់ G-Devith បានផ្លាស់ប្តូរទៅពណ៌ដើមវិញ ព្រោះតែមូលហេតុមួយនេះ

BY
Khmernote Media
July 25, 2020

លោក ងួន ចាន់ដេវីត ដែលគេស្គាល់ថាជាតារាចម្រៀងល្បីឈ្មោះមួយរូបត្រូវបានមហាជនជាច្រើនមានការចាប់អារម្មណ៍យ៉ាងខ្លាំងក្រោយពេលដែលរូបលោកបានចេញទៅសាងផ្នួស ដោយមិនបញ្ជាក់ពីពេលវេលានៃការលាចាកសិក្ខាបទវិញនោះឡើយ។ ទន្ទឹមនឹងការចេញទៅសាងផ្នួសនេះដែរ ក៏ស្រាប់តែមានការរិះគន់និងចោទប្រកាន់តារាចម្រៀងរូបនេះថាប្រើប្រាស់រថយន្ត Rolls-Royce ថ្មីរបស់ខ្លួនផ្ទុយទៅនឹងច្បាប់ ខណៈដែលអ្នកខ្លះមានចម្ងល់ថា ស្លាកលេខមួយ តែបំពាក់លើរថយន្ត២ផ្សេងគ្នា។

ដើម្បីបញ្ជាក់ពីដើមហេតុនិងរឿងរ៉ាវពិត ម្ចាស់ការ៉ាស់ Wesalecar ក៏បានបកស្រាយចំពោះរថយន្ត Rolls-Royce របស់លោក G-Devith ដោយក្នុងនោះលោកថា រថយន្តមួយគ្រឿងនេះមានពន្ធត្រឹមត្រូវ ដោយគ្រាន់តែលោក G-Devith យកទៅបិទស្កុតពណ៌ផ្សេងដើម្បីថត MV តែប៉ុននោះ ហើយពេលនេះរថយន្តទំនើបមួយគ្រឿងនេះបានបកស្កុតចេញ ដោយប្រើប្រាស់ពណ៌ដើម ស្របជាមួយនឹងច្បាប់ចរាចរណ៍វិញហើយ។ ដើម្បីជ្រាបច្បាស់សូមទស្សនាវិដេអូខាងក្រោម៖

Share This Post: