ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្មេងស្រីកំសត់ដែលត្រូវស្ត្រីកំណាចចាប់ឆូតមុខ​ បានធូរសះស្បេីយបន្តិចហេីយ​ សង្ឃឹមថ្ងៃក្រោយ​ មិនមានស្លាកស្នាមនៅលើមុខ

    BY Khmernote Media July 25, 2020
    ក្មេងស្រីកំសត់ដែលត្រូវស្ត្រីកំណាចចាប់ឆូតមុខ​ បានធូរសះស្បេីយបន្តិចហេីយ​ សង្ឃឹមថ្ងៃក្រោយ​ មិនមានស្លាកស្នាមនៅលើមុខ

    កាលពីរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ កន្លងទៅនេះ មានករណីភ្ញាក់ផ្អើលមួយបានកើតឡើង ដោយសារស្ត្រីបានធ្វើសកម្មភាពយកកាំបិតមកប៉ុនប៉ងអាកសម្លាប់ក្មេងស្រីម្នាក់ ព្រោះតែខឹងក្មេងស្រីរូបនោះយកដុំថ្មគប់កូនប្រុសគាត់បែកក្បាល កាលពី២ថ្ងៃមុន ប៉ុន្តែការប៉ុនប៉ងសម្លាប់ក្មេងស្រីរងគ្រោះខាងលើ មិនបានសម្រេចទេ ដោយសារតែនាងស្រែកយំកាន់តែខ្លាំងឡើងៗ ទើបបង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិជិតខាង ហើយស្រ្តីដៃដល់បានយកកាំបិតឆូតផ្ទៃមុខ និងច្រមុះព្រមទាំងដៃក្មេងស្រីរងគ្រោះ បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ រួចរត់គេចខ្លួនចូលទៅក្នុងផ្ទះ មុនសមត្ថកិច្ចនគរបាលចុះទៅឃាត់ខ្លួន។

    យោងតាមអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញឲ្យដឹងថា ស្ដ្រីឈ្មោះ លីវ ប៊ុនធឿន អាយុ៤៣ឆ្នាំ ដែលយកកាំបិតឆូតមុខក្មេងស្រីអាយុ ៥ឆ្នាំ ត្រូវបានចោទប្រកាន់ ពីបទប្រព្រឹត្តអំពើឃោរឃៅ និងទារុណកម្ម មានស្ថានភាពទម្ងន់ទោស តាមបញ្ញត្តិមាត្រា២១១ នៃក្រមព្រហ្មទណ្ឌ ដែលមានស្ថានទម្ងន់ទោសទាក់ទងនឹងជនរងគ្រោះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១០ឆ្នាំ ទៅ២០ឆ្នាំ។

    ថ្មីៗនេះផងដែរ មានការចែកចាយនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកទាក់ទងនឹងរូបភាពរបស់ក្មេងស្រីរងគ្រោះ ក្រោយត្រូវគ្រូពេទ្យធ្វើការដេរអស់ជាង១០០ថ្នេរ។ ក្រោយទទួលបានការព្យាបាល ស្ថានភាពរបស់ក្មេងស្រីរងគ្រោះហាក់ល្អប្រសើរជាងមុនច្រើន ដោយនៅលើផ្ទៃមុខនៅមានស្លាកស្នាមខ្លះ សង្ឃឹមថាស្លាកស្នាមនោះនឹងរលុបបាត់នៅពេលក្រោយ៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay