ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចតេជោ សម្រេចអោយផ្អាកជើងហោះហើរពីប្រទេសឥណ្ឌូនេស៊ី និងម៉ាឡេស៊ី ចាប់ពីថ្ងៃទី០១ ខែសីហា ក្រោយរកឃើញវិជ្ជមានថ្មី ១០៨នាក់ ក្នុងរយៈពេលមួយខែ ភាគច្រើនតាមជើងហោះហើរប្រទេសទាំង២នេះ

    BY Khmernote Media July 25, 2020
    សម្តេចតេជោ សម្រេចអោយផ្អាកជើងហោះហើរពីប្រទេសឥណ្ឌូនេស៊ី និងម៉ាឡេស៊ី ចាប់ពីថ្ងៃទី០១ ខែសីហា ក្រោយរកឃើញវិជ្ជមានថ្មី ១០៨នាក់ ក្នុងរយៈពេលមួយខែ ភាគច្រើនតាមជើងហោះហើរប្រទេសទាំង២នេះ

    ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសផ្លូវការដោយសម្រេចផ្អាកជាបណ្តោះអាសន្ននូវជើងហោះហើរពីប្រទេសឥណ្ឌូនេស៊ី និងម៉ាឡេស៊ី ចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០នេះតទៅ រហូតដល់ស្ថានភាពនៃការឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសទាំងពីរធូរស្រាលឡើងវិញ។

    ក្នុងសេចក្តីប្រកាសព័ត៌មានដដែលបានបន្តអោយដឹងទៀតថា ដោយយោងតាមចំណារយល់ព្រមដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានយល់ព្រមឱ្យផ្អាកជាបណ្តោះអាសន្ននូវការហោះហើរមកពីប្រទេសឥណ្ឌូនេស៊ី និងម៉ាឡេស៊ីនេះមួយរយៈ បន្ទាប់ពីសង្កេតឃើញថា អត្រាឆ្លងរបស់អ្នកដំណើរមកពីប្រទេសទាំងពីរមានអត្រាខ្ពស់ ខណៈដែលចាប់ពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០ ដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល សង្កេតឃើញថា មានអ្នកដំណើរតាមជើងហោះហើរមកពីប្រទេសម៉ាឡេស៊ី និងឥណ្ឌូនេស៊ី បានរកឃើញករណី ឆ្លងវិរុសកូវីដ១៩ មានការកើនឡើងគួរឲ្យកត់សម្គាល់ ជាក់ស្តែងចំនួនអ្នកវិជ្ជមាននៃវិរុសកូវីដ១៩ មាន១០៨នាក់ ក្នុងនោះភាគច្រើនតាមជើងហោះហើរពីប្រទេសម៉ាឡេស៊ី (៥៥នាក់លើ១០៨នាក់) និងឥណ្ឌនេស៊ី លើអ្នកដំណើរសរុបចំនួន ២៣,៥៦៧នាក់។

    Share This Post:
    MPO4D jitutoto mpo4d Mpoplay