ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ជប៉ុនបន្ដកើនឡើងករណីថ្មីនៃជំងឺកូវីដ១៩ ដោយរកឃើញករណីជាង ៨០០​ កាលពីម្សិលមិញ

    BY autoadmin July 27, 2020
    ជប៉ុនបន្ដកើនឡើងករណីថ្មីនៃជំងឺកូវីដ១៩ ដោយរកឃើញករណីជាង ៨០០​ កាលពីម្សិលមិញ

    ប្រទេសជប៉ុនបានរាយការណ៍ពីករណីឆ្លងជំងឺ COVID-19 ថ្មីៗជាង ៨០០ករណី នៅទូទាំងប្រទេសកាលពីថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០២០ ខណៈដែលទីក្រុងតូក្យូតែមួយមានអ្នកឆ្លងថ្មីរហូតដល់ទៅ ២៣៩នាក់។ វាជាថ្ងៃទី៦ ជាប់ៗគ្នាហើយ ដែលតួលេខរបស់ទីក្រុងតូក្យូបានឡើងដល់ជាង ២០០ករណី ហើយវាជាថ្ងៃទី១៨ជាប់ៗគ្នា ដែលទីក្រុងនេះបានកើនករណីដល់៣ខ្ទង់។ រដ្ឋមន្រ្តីទទួលបន្ទុកការឆ្លើយតបនឹងមេរោគបាននិយាយថា ពួកគេនឹងព្យាយាមកុំឱ្យសេវាវេជ្ជសាស្ត្រមានការខ្វះខាត ហើយក្រុមអ្នកជំនាញកំពុងវាយតម្លៃស្ថានភាពនៃជំងឺនេះ។

    លោក Nishimura Yasutoshi រដ្ឋមន្រ្តីស្តារសេដ្ឋកិច្ចឡើងវិញបានមានប្រសាសន៍ថា៖«យើងនឹងខិតខំប្រឹងប្រែងដើម្បីមិនឱ្យសេវាវេជ្ជសាស្រ្តខ្វះខាត។ ក្រុមអ្នកជំនាញនឹងជួបប្រជុំនៅសប្តាហ៍នេះដើម្បីវិភាគ និងវាយតម្លៃការវិវត្តចុងក្រោយ។ ខ្ញុំទន្ទឹងរងចាំស្តាប់យោបល់របស់ពួកគេ»។ គិតមកទល់ពេលនេះករណីនៅទូទាំងប្រទេសមានលើសពី ៣១,០០០ ករណី ដោយក្នុងនោះរាប់បញ្ចូលទាំងមនុស្ស ៧១២នាក់ ដែលនៅលើនាវាកម្សាន្ត​ Diamond Princess ។ ចំនួនអ្នកស្លាប់ដោយសារ COVID-19 នៅជប៉ុនពេលនេះក៏មានលើសពី ១,០០០នាក់ ក្នុងនោះមាន ១៣នាក់ មកពីនាវា Diamond Princess នោះដូចគ្នា៕

    អត្ថបទ៖ លីដា
    ប្រភព៖ NHK

    Share This Post: