ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រន្ធត់ណាស់! មុននេះបន្តិច មានករណីបុរសម្នាក់កំពុងតែភ្ជួរដីចំការស្វាយ ស្រាប់តែប៉ះមីនតោនផ្ទុះកក្រើក

    BY Khmernote Media July 27, 2020
    រន្ធត់ណាស់! មុននេះបន្តិច មានករណីបុរសម្នាក់កំពុងតែភ្ជួរដីចំការស្វាយ ស្រាប់តែប៉ះមីនតោនផ្ទុះកក្រើក

    យោងតាមការបញ្ជាក់ពី លោក ហេង រតនា នាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ហៅកាត់ថា CMAC បានឲ្យដឹងថា នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ នៅភូមិស្រអែមខាងត្បូង ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ មានករណីផ្ទុះគ្រាប់បេ៤០ បណ្តាលឲ្យក្មេងអាយុ៤ឆ្នាំម្នាក់ស្លាប់បាត់បង់ជីវិត ក្មេង២នាក់រងរបួស និងឪពុកក្មេងស្លាប់នោះក៏រងរបួសផងដែរ។

    នៅមុននេះបន្តិច (ល្ងាចថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០នេះ) លោក ហេង រតនា ក៏បានបញ្ជាក់ថា មានករណីគ្រោះថ្នាក់ផ្ទុះមីនតោន នៅចំណុចក្នុងភូមិតាគ្រក ឃុំត្រែងស្រុក រតន:មណ្ឌល ខេត្តបាត់ដំបង បានបង្កឱ្យអ្នកបើកបរត្រាក់ទ័ររងរបួសធ្ងន់ និងខូចខាតត្រាក់ទ័រមួយគ្រឿង។ គ្រោះថ្នាក់នេះកើតនៅពេលត្រាក់ទ័រកំពុងភ្ជួរដីចំការស្វាយ! សូមសំដែងការសោកស្តាយចំពោះគ្រោះថ្នាក់កើតឡើងលើដីចំការ និងជាដីលំនៅដ្ឋាន ដែលបានប្រើប្រាស់ជាច្រើនឆ្នាំមកហើយ!

    Share This Post:
    MPO4D jitutoto mpo4d Mpoplay