កូនប្រុសចិត្តតិរច្ឆានឃេីញមុខឪពុកមិនបាន ដេញកាប់ឱ្យរងរបួសធ្ងន់ ត្រូវបានសមត្ថកិច្ចនគរបាលក្រុងបាត់ដំបង ឃាត់ខ្លួនបានសម្រេច
ខេត្តបាត់ដំបង៖ ពីថ្ងៃច័ន្ទ ៧កេីត ខែស្រាពណ៍ ឆ្នាំជូតទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ២៣និង ៣០នាទី មានករណីហិង្សា (ក្នុងគ្រួសារ) ដោយចេតនាមានស្ថានទម្ងន់ទោសមួយ បានកើតឡើងនៅចំណុចក្រុមទី១២ ភូមិដាក់សសរ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

ករណីនេះបង្កដោយជនសង្ស័យឈ្មោះ ផល សំណាង ភេទប្រុស អាយុ ២៦ឆ្នាំជា(កូនបង្កើត) បានយកកាំបិតកាប់ទៅលើឪពុកបង្កើតរបស់ខ្លួន ឈ្មោះ ទោម សុផល អាយុ ៥៧ឆ្នាំ បណ្តាលឱ្យរងរបួសលេីខ្លួនប្រាណជាច្រេីនកន្លែងព្រមទាំងកាប់ទៅលេីប្អូនបង្កើតម្នាក់ទៀតឈ្មោះ ផល សុវណ្ណឆាយ ភេទប្រុស អាយុ ១៩ឆ្នាំបណ្តាលឱ្យរងរបួសដែរ ក្នុងពេលដែលប្អូនប្រុសរូបនេះចូលទៅជួយឃាត់ ។ ក្នុងពេលកំពុងធ្វេីសកម្មភាពត្រូវបានអ្នកជិតខាងនិងនគរបាលមូលដ្ឋានធ្វេីអន្តរាគមន៍ឃាត់ខ្លួនជនសង័្សយខាងលេីនាំមកកាន់អធិការដ្ឋាននគរបាលក្រុងបាត់ដំបងដេីម្បីធ្វេីការស្រាវជ្រាវ។
លោកវរសេនីយ៍ឯក ឆាង វណ្ណឆៃ អធិការនគរបាលក្រុងបាត់ដំបង បានបញ្ជាក់ថា កូនចិត្តតិរច្ឆានមួយនេះឱ្យតែឃេីញមុខឪពុករបស់ខ្លួនដឹងតែ ចងកំហឹងដាក់ភ្លាម ហេីយករណីបែបនេះពីមុនមកក៏ធ្លាប់កេីតមានដែរ តែលេីកនេះដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ជនសង័្សយត្រូវបានសមត្ថកិច្ចនគរបាលក្រុងបាត់ដំបង ឃាត់ខ្លួនបញ្ជូន ទៅតុលាការដេីម្បីអនុវត្តទោសទៅតាមផ្លូវច្បាប់ ៕

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង