អ្នកនាង ខាត់ សុឃីម ជួបទុក្ខធំម្តងទៀត ដោយសារអ៊ុំប្រុសបង្កើតតែម្នាក់ ដែលត្រូវជាបងប្រុសឪពុកអ្នកនាង បានទទួលមរណៈភាព
- July 29, 2020
ត្រឹមរយៈពេល២ខែ តារាចម្រៀងនិងកំប្លែង អ្នកនាង ខាត់ សុឃីម បានបាត់បង់មនុស្សជាទីស្រលាញ់ដល់ទី២នាក់ ដោយកាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ ឪពុកបង្កើតរបស់នាងគឺលោកតា លាវ ខាត់ បានទទួលមរណៈភាព ហើយស្រាប់តែថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ នេះដែរស្រាប់តែអ៊ុំប្រុសបង្កើតតែម្នាក់គត់ ដែលត្រូវជាបងប្រុសលោកតា លាវ ខាត់ ឈ្មោះថា លាវ សុក បានទទួលមរណៈភាពម្នាក់ទៀត។

បើតាមការអោយដឹងពីប្អូនស្រីរបស់តារាកំប្លែងរូបនេះបានឲ្យដឹងថា លោកតា លាវ ខាត់ ដែលជាឪពុកបង្កើតរបស់អ្នកនាង គឺមានបងប្អូនតែ២នាក់ប៉ុណ្ណោះ ហើយពេលនេះលោកទាំង២បានលាចាកលោក បន្សល់ទុកត្រឹមអនុស្សាវរីយ និងការចងចាំរបស់កូនក្មួយ ក្រុមគ្រួសារតែប៉ុណ្ណោះ៕




- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






