ក្រសួងសាធារណការប្រាប់ឱ្យម្ចាស់យានដ្ឋានត្រូវបញ្ឈប់កែច្នៃរថយន្តខុសបច្ចេកទេស ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនបានប្រាប់ ឱ្យម្ចាស់យានដ្ឋានគ្រប់ប្រភេទត្រូវ បញ្ឈប់កែច្នៃរថយន្តខុសបច្ចេកទេសជាបន្ទាន់ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរនៅកម្ពុជាឱ្យមកនៅកម្រិតទាប។ ថ្លែងក្នុងពិធីប្រគល់ និងទទួលរនាំងសម្រាប់គោលដៅត្រួតពិនិត្យចរាចរណ៍ នៅព្រឹកថ្ងៃទី២៩ ខែកក្កដា នាទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនបានមានប្រសាសន៍ អំពាវនាវដល់កន្លែងកែច្នៃយាយន្តទាំងសូមអោយបញ្ឈប់ការកែច្នៃ ដែលខុសនិងបច្ចេកទេស បន្តទៀតព្រោះវាមានហានិភ័យខ្ពស់សម្រាប់សុវត្ថិភាពពេលធ្វើដំណើរនៅលើដងផ្លូវ។

ឯកឧត្តមបន្តថា បច្ចុប្បន្ននេះផ្លូវមួយចំនួនត្រូវបានរងការខូចខាតដោយសារតែររថយន្តមួយចំនួនដឹកលេីសនឹងដឹកខុសបច្ចេកទេសយានយន្ត។ ដូច្នេះ សូមឱ្យក្រុមហ៊ុនដឹកទំនិញទាំងអស់មេត្តាកុំកែច្នៃរថយន្ត និងដឹកលេីសទម្ងន់ដែលធ្វេីអោយផ្លូវ ថ្នល់រងការខូចខាត និងងាយបង្ករគ្រោះថ្នាក់ចរាចរណ៍ដល់អ្នកធ្វើដំណើផ្សេងទៀត។
ឯកឧត្តមបញ្ជាក់ថា ចំពោះបញ្ហាចរាចរណ៍នេះ ទាមឱ្យមានការចូលរួមទាំងអស់គ្នាមានទាំងវិស័យឯកជន ប្រជាពលរដ្ឋទើបសង្គមកម្ពុជាយើងអាចឈានទៅកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍បាន។
សូមបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជាភាគច្រើនបង្ករឡើងដោយកត្តាអ្នកបើកបរក្នុងស្ថានភាពស្រវឹង បើកបរហួសល្បឿនកំណត់ មិនគោរច្បាប់ចរាចរណ៍ផ្លូវគោក ជាពិសេសនោះកត្តាយានយន្តដែលមានលក្ខណៈចាស់ៗមិនបានត្រួតពិនិត្យត្រឹមត្រូវ ហើយយកទៅធ្វើការកែច្នៃខុសពីបច្ចេកទេស និងដឹកលើសទម្ងន់ជាដើម៕




ប្រភព៖ ក្រសួងព័ត៌មាន