ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ករណីឆ្លងជំងឺកូវីដ១៩ ប្រចាំថ្ងៃនៅប្រទេសជប៉ុន បានកើនលើសពី ១,០០០នាក់ ជាលើកដំបូងបំផុត

    BY autoadmin July 29, 2020
    ករណីឆ្លងជំងឺកូវីដ១៩ ប្រចាំថ្ងៃនៅប្រទេសជប៉ុន បានកើនលើសពី ១,០០០នាក់ ជាលើកដំបូងបំផុត

    ចំនួនករណីឆ្លងជំងឺ COVID-19 ប្រចាំថ្ងៃរបស់ប្រទេសជប៉ុន បានឡើងដល់ ១,១០០នាក់ ជាលើកដំបូងបំផុតនៅថ្ងៃពុធ ទី២៩ ខែកក្កដា ឆ្នាំ២០២០។ ឥឡូវនេះមិនមែនតែក្រុងតូក្យូប៉ុណ្ណោះទេដែលមានករណីថ្មី៣ខ្ទង់ សូម្បីតែអូសាកាក៏បានរាយការណ៍ថា មានករណីថ្មីលើសពី ២០០ ជាលើកដំបូងផងដែរ ជាមួយនឹងករណីថ្មីចំនួន ២២១ ត្រូវបានបញ្ជាក់។ ខណៈពេលនេះអាជ្ញាធរក្នុងតំបន់កំពុងជំរុញឱ្យពលរដ្ឋនៅផ្ទះបើគ្មានការចាំបាច់ ហើយមិនគួរមានការជួបជុំលើសពី ៥នាក់ នោះទេរហូតដល់ដាច់ខែក្រោយ។

    អាណាខេត្តកណ្ដាល Aichi បានរាយការណ៍ថា មានករណីថ្មីជាង ១៦០នាក់ ដែលជាតួលេខខ្ពស់បំផុតចាប់តាំងពីខេត្តនេះមានការឆ្លងរាលដាលនៃជំងឺ COVID-19 ខណៈខេត្ត Okinawa ក៏បានរាយការណ៍ពីករណីថ្មីចំនួន ៤៤ ។ គួរឱ្យដឹងដែរថា តួលេខទាំងនេះមិនរាប់បញ្ចូលករណីនៅបន្ទាយទាហានអាមេរិកនៅជប៉ុននោះទេ ដែលសព្វថ្ងៃនៅទីនោះក៏មានការឆ្លងច្រើនគួរឱ្យកត់សម្គាល់ដែរ។ ចំណែករាជធានីតូក្យូនៅតែមានការឆ្លង៣ខ្ទង់ ដោយថ្ងៃនេះមានករណីថ្មីចំនួន ២៥០ ហើយប្រទេសជប៉ុនទាំងមូលឥឡូវនេះមានករណីសរុបជាង ៣៤,០០០ ត្រូវបានកត់ត្រា និងការស្លាប់មានសរុបជាង ១,០០០ នាក់ ៕

    អត្ថបទ៖ លីដា
    ប្រភព៖ NHK

    Share This Post: