ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    កម្ពុជារកឃើញករណីវិជ្ជមានកូវីដ១៩ថ្មីម្នាក់ទៀត ជាមន្រ្តីការទូតជាន់ខ្ពស់សហរដ្ឋអាមេរិក , អ្នកជំងឺត្រូវដាក់នៅបន្ទប់ដាច់ដោយឡែកក្នុងស្ថានទូត ព្យាបាលដោយក្រុមគ្រូពេទ្យអាមេរិកនៃស្ថានទូតអាមេរិកប្រចាំកម្ពុជា

    BY Khmernote Media July 30, 2020
    កម្ពុជារកឃើញករណីវិជ្ជមានកូវីដ១៩ថ្មីម្នាក់ទៀត ជាមន្រ្តីការទូតជាន់ខ្ពស់សហរដ្ឋអាមេរិក , អ្នកជំងឺត្រូវដាក់នៅបន្ទប់ដាច់ដោយឡែកក្នុងស្ថានទូត ព្យាបាលដោយក្រុមគ្រូពេទ្យអាមេរិកនៃស្ថានទូតអាមេរិកប្រចាំកម្ពុជា

    នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពីការរកឃើញអ្នកមានជំងឺកូវីដ១៩ ចំនួន០១នាក់បន្ថែមទៀត និងមានអ្នកជាសះស្បើយចំនួន០៨នាក់ផងដែរ។

    យោងតាមកាេបញ្ជាក់ពីក្រសួងសុខាភិបាលកម្ពុជាបានឲ្យដឹងថា អ្នកវិជ្ជមានវីរុសកូវីដ១៩ ចំនួន០១នាក់នោះ គឺបុរសជាជនជាតិអាមេរិកាំង ជាមន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិក មានអាសយដ្ឋាននៅក្នុងស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា រាជធានីភ្នំពេញ ហើយគាត់បានធ្វើដំណើរមកពីសហរដ្ឋអាមេរិក ដែលលទ្ធផលវិភាគវត្ថុសំណាកលើកទី២ធ្វើនៅថ្ងៃទី១៣នៃការធ្វើចត្តាឡីស័ករបស់គាត់ទទួលបានលទ្ធផលតេស្តវិជ្ជមានវីរុសកូវិដ១៩នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ ហើយគាត់ត្រូវបានគេដាក់សម្រាកព្យាបាលនៅបន្ទប់ដាច់ដោយឡែក ក្នុងស្ថានទូតអាមេរិកប្រចាំកម្ពុជា ព្យាបាលដោយក្រុមគ្រូពេទ្យអាមេរិកនៃស្ថានទូតអាមេរិក។ សូមប្រិយមិត្តអានសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលខាងក្រោម៖

    Share This Post:
    MPO4D jitutoto mpo4d Mpoplay