ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឯកឧត្តម ដួង តារា ប្រតិកម្មក្រោយមន្ត្រីសាលាខណ្ឌ មួយនៅភ្នំពេញ ខ្វះការរួសរាយរាក់ទាក់ ពេលទៅបញ្ជាក់សំបុត្រកំណើត និង ឯកសារផ្សេងៗ

    BY Khmernote Media July 31, 2020
    ឯកឧត្តម ដួង តារា ប្រតិកម្មក្រោយមន្ត្រីសាលាខណ្ឌ មួយនៅភ្នំពេញ ខ្វះការរួសរាយរាក់ទាក់ ពេលទៅបញ្ជាក់សំបុត្រកំណើត និង ឯកសារផ្សេងៗ

    មានការភ្ញាក់ផ្អើលមួយក្រោយពេលដែលឯកឧត្តម ដួង តារា បានធ្វើការបង្ហោះនៅលើ Facebook ដោយមានការខកចិត្តចំពោះសេវាកម្ម របស់សាលាខណ្ឌមួយនៅរាជធានីភ្នំពេញ ដោយមន្ត្រីនៅទីនោះខ្វះភាពរួសរាយ រាក់ទាក់ និងមិនបង្ហាញអោយច្បាស់ថាត្រូវទៅតុណា ហើយជួបអ្នកណា។ ឯកឧត្តម ដួង តារា បានរៀបរាប់ថា៖

    “អរគុណសន្តិភាព មុននេះបន្តិចខ្ញុំមកសុំបញ្ជាក់ក្រដាសស្នាម​ សំបុត្រកំណេីត​ សំបុត្រអាពាហ៍ពិពាហ៍​ និងអត្តសញ្ញាណប័ណ្ណនៅច្រកចេញចូលតែមួយ​ របស់ខណ្ឌមួយ​ នៅភ្នំពេញ។ ខ្ញុំពិតជាខកចិត្តនិងសោកស្តាយចំពោះសេវាកម្មបម្រេីប្រជាលរដ្ឋនៅទីនោះដែលខ្វះភាពរួសរាយរាក់ទាក់​ នឹងមិនបានបង្ហាញខ្ញុំអោយច្បាស់ថាត្រូវទៅតុណាមួយ​…ជួបអ្នកណា…។ មន្រ្តីក្មេងៗក្រៅពីសមត្ថភាពចំណេះដឹង​ ត្រូវមានសមត្ថភាពសុជីវធម៍​ និងគុណធម៍ក្នុងខ្លួនហេីយមានបេះដូងថ្លេីមប្រម៉ាត់រីករាយក្នុងការបម្រេីប្រជាពលរដ្ឋពិតប្រាកដ។ យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម និង សូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែង៕”

    Share This Post:
    MPO4D jitutoto mpo4d Mpoplay