ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ក្រុងតូក្យូនៅថ្ងៃនេះរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន ៤៦៣នាក់ ដែលជាចំនួនច្រើនបំផុតមួយទៀតមិនធ្លាប់មាន

    BY autoadmin July 31, 2020
    ក្រុងតូក្យូនៅថ្ងៃនេះរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន ៤៦៣នាក់ ដែលជាចំនួនច្រើនបំផុតមួយទៀតមិនធ្លាប់មាន

    រដ្ឋាភិបាលទីក្រុងតូក្យូ Yuriko Koike បានបញ្ជាក់ពីការឆ្លងជំងឺ COVID-19 ថ្មីចំនួន ៤៦៣នាក់ នៅថ្ងៃសុក្រ ទី៣១ ខែកក្កដា ឆ្នាំ២០២០។ តួលេខនេះបានវ៉ាដាច់កំណត់ត្រាចាស់ដែលមានចំនួន ៣៦៧នាក់ ត្រូវបានគេកត់ត្រាកាលពីថ្ងៃព្រហស្បតិ៍ ដោយបានបន្ថែមការព្រួយបារម្ភថ្មីអំពីការលេចឡើងវិញនៃការរាលដាលនៃជំងឺ COVID-19 នៅទូទាំងប្រទេសជប៉ុន។ រដ្ឋាភិបាលក្រុងនៅថ្ងៃព្រហស្បតិ៍នេះ បានស្នើសុំជាថ្មីម្តងទៀតថា គ្រឹះស្ថានដែលបម្រើការ កន្លែងលក់ស្រា និងខារ៉ាអូខេត្រូវបិទទ្វារឱ្យបានឆាប់បំផុត ដើម្បីការពារការរីករាលដាលនៃជំងឺនេះ ដែលមានប្រសិទ្ធិភាពចាប់ពីថ្ងៃច័ន្ទដល់ចុងខែសីហា។

    គិតមកទល់ពេលនេះចំនួនសរុបនៃការឆ្លងជំងឺ COVID-19 នៅក្នុងទីក្រុងតូក្យូតែមួយមានចំនួនច្រើនជាង ១២,០០០នាក់ ហើយពាក់កណ្ដាលនៃចំនួននេះត្រូវបានកត់ត្រានៅក្នុងខែកក្កដានេះផ្ទាល់។ តួលេខប្រចាំថ្ងៃដែលប្រកាសដោយរដ្ឋាភិបាលទីក្រុងគឺជាចំនួនសរុបចុងក្រោយ ដែលរាយការណ៍ដោយអាជ្ញាធរសុខាភិបាល និងស្ថាប័នវេជ្ជសាស្ត្រក្នុងរដ្ឋធានី។ ចំនួនសរុបទូទាំងប្រទេសបានកើនឡើងដល់ ៣៥,៤៦១ ករណី គិតត្រឹមថ្ងៃព្រហស្បតិ៍ បូករួមទាំងករណីប្រហែល ៧០០នាក់ នៅលើនាវា Diamond Princess ដែលត្រូវបានគេទុកចោលនៅយូកូហាម៉ាកាលពីខែកុម្ភៈ ដើមឆ្នាំ២០២០។ ចំនួនអ្នកស្លាប់ដោយសារជំងឺ COVID-19 នៅទូទាំងប្រទេសជប៉ុនក៏មានចំនួន ១​,០២០នាក់ ផងដែរ៕

    អត្ថបទ៖ លីដា
    ប្រភព៖ Kyodo News

    Share This Post: