សមត្ថកិច្ចជំនាញឃាត់ខ្លួនជនសង្ស័យ១០នាក់ ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន
ខេត្តកំពង់ចាម៖ បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាម លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានចាត់បញ្ជាឱ្យ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត ជាមួយជំនាញស្រុកព្រៃឈរ និងជំនាញស្រុកជើងព្រៃដឹកនាំដោយលោកវរសេនីយ៍ឯក ជីវ សេងរស់ ស្នងការរង ទទួលផែនប្រឆាំងគ្រឿងញៀន បើកកិច្ចប្រតិបត្តិការចុះបង្រា្កបករណីជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន បាន១ករណីដោយប្រើវិធានញុះញង់ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ (ស្រី ០១នាក់ ) កាលពីនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ ។

ជនសង្ស័យទាំង១០នាក់រួមមាន ៖
១-ឈ្មោះ គិន សុខដាវិន ភេទប្រុស អាយុ ១៧ឆ្នាំ ជាតិខ្មែរ នៅភូមិតារៀម ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។
២-ឈ្មោះ មឿន មិថុនា ភេទប្រុស អាយុ ២២ឆ្នាំ ជាតិខ្មែរ នៅភូមិទួលក្រសាំង ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។
៣-ឈ្មោះ ខុន សុខផា ភេទប្រុស អាយុ ១៧ឆ្នាំ ជាតិខ្មែរ នៅភូមិ ត្រពាំងទូក ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេតកំពង់ចាម ។
៤-ឈ្មោះ មឿន ដារិទ្ធ ភេទប្រុស អាយុ ១៦ឆ្នាំ ជាតិខ្មែរ នៅភូមិ ទួលក្រសាំង ឃុំ ជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
៥-ឈ្មោះ ញ៉ ស្រីណុច ភេទស្រី អាយុ ២៦ឆ្នាំ ជាតិខ្មែរ ភូមិតាសែន ឃុំ សូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
៦-ឈ្មោះ យឹម យន់ ភេទប្រុស អាយុ ៥០ឆ្នាំ ជាតិខ្មែរ នៅភូមិកកោះ ឃុំ សំពងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
៧-ឈ្មោះ សុខ ដា ភេទប្រុស អាយុ២៤ឆ្នាំ ជាតិខ្មែរនៅភូមិ ទួលខ្វាវ ឃុំបឹងណាយ ស្រុក ព្រៃឈរ ខេត្តកំពងចាម។
៨- ឈ្មោះ យែម សុខខួច ភេទប្រុស អាយុ ២៤ឆ្នាំ ជាតិខ្មែរ នៅភូមិឈើបាក់ ឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
៩-ឈ្មោះ ថូ ស៊ីវ៉ាន់ ភេទប្រុស អាយុ ២៧ឆ្នាំ ជាតិខ្មែរ នៅភូមិថ្មី ឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
១០-ឈ្មោះ មាឃ ពន្លឺ ភេទប្រុស អាយុ ២០ឆ្នាំ ជាតិខ្មែរ នៅភូមិ អ្នកកតាស្នឹង ឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
ដកហូតវត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៍ស សង្ស័យជាថ្នាំញៀនចំនួន ០៧កញ្ចប់ (ធំ២កញ្ចប់) ទូរស័ព្ទចំនួន ០៧គ្រឿង ជញ្ចីងអេឡិចត្រូនិចចំនួន០១គ្រឿង ម៉ូតូចំនួន០៥គ្រឿង នឹងសំភារៈវេចខ្ចប់មួយចំនួនធំ។
បច្ចុប្បន្នជនសង្ស័យខាងលើ ជំនាញបាននាំមកការិយាល័យដើម្បីធ្វើការស្រាវជ្រាវនិងកសាងសំណុំរឿងតាមនិតិវិធីច្បាប់ ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ