មានម៉ូតូល្អមិនព្រមជិះស្រួលបួលទេ នាំគ្នាបង្ហោះម៉ូតូបង្កភាពអាណាធិបតេយ្យពេញផ្លូវ ត្រូវសមត្ថកិច្ចយកមកអប់រំណែនាំ
ខេត្តបាត់ដំបង៖ មានផ្លូវល្អស្អាត យុវជនដែលមានជំនាញខាងបង្ហោះម៉ូតូបង្កភាពអាណាធិបតេយ្យត្រូវបាននគរបាលនាំយកមកអប់រំណែនាំនៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង កាលពីថ្ងៃ ព្រហស្បតិ៍ ១០កេីត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង១៤និង២០នាទី ។

ដោយអនុវត្តតាមមតិណែនាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេីយ៍ឯក ប៉ាង ហៀង អធិការនគបាលស្រុកគាស់ក្រឡ ជម្រុញដឹកនាំដល់នគរបាលប៉ុស្តិ៍រដ្ឋបាលឱ្យនាំខ្លួនក្រុមយុវជនមួយក្រុមដែលមានជំនាញខាងជិះម៉ូតូបង្ហោះបង្កភាពអាណាធិបតេយ្យនៅក្នុងមូលដ្ឋានភូមិសំរោង ឃុំធិបតី ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង យកមកអប់រំណែនាំ ។
យុវជនចំនួន០៨នាក់ត្រូវបានធ្វេីកំណត់ហេតុសាកសួរនិងអប់រំណែនាំឱ្យបញ្ឈប់សកម្មភាពបែបអាណាធិបតេយ្យបន្តទៀត រួចបានឱ្យអាណាព្យាបាលធានាយកទៅអប់រំណែនាំបន្តនៅមូលដ្ឋានវិញក្នុងថ្ងៃដដែល ៕

