ព័ត៌មានជាតិ
ជិះ Scoopy ដូចគ្នា ពណ៌ដូចគ្នា ចូលទិញគ្រឿងទេស ចេញមកវិញច្រលំម៉ូតូគ្នាជិះទៅបាត់ ឥលូវម្ចាស់ម៉ូតូប្រកាសឲ្យមកប្តូរវិញ (មានវិដេអូ)
BY Khmernote Media
July 31, 2020
យោងតាមគណនីហ្វេសបុក អ៊ី អ៊ុន បានបង្ហោះប្រកាសរកម្ចាស់ Scoopy i ដែលច្រលំម៉ូតូ ឲ្យមកដូរម៉ូតូរបស់គាត់វិញ ដោយយោងតាមកាមេរ៉ាសុវត្ថិភាពគឺដោយសារម៉ូតូពណ៌ដូចគ្នាទើបគាត់ច្រលំ។ ម្ចាស់គណនីដដែលបានសរសេរថា៖ “យើងខ្ញុំម្ចាស់តូប អ៊ី អ៊ុន លក់គ្រឿងទេស។ សូមម្ចាស់ម៉ូតូ Scoopyi ដែលបានច្រលំ មានរូបរាងភិនភាគខាងលើ សូមយកម៉ូតូមកប្តូរផង។ លេខទូរស័ព្ទម្ចាស់ម៉ូតូ 092 631 821 សូមជួយចែករំលែក អោយឆាប់បានម្ចាស់ម៉ូតូបានដឹងផង”។ ប្រសិនបើម្ចាស់ម៉ូតូដែលច្រលំបានឃើញ សូមយកទៅដូរវិញផង!






