ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ក្តៅៗ! វៀតណាមមានអ្នកស្លាប់ដោយសារវីរុសកូវីដ១៩ជាលើកដំបូង ក្រោយឆ្លងក្នុងសហគមន៍មិនដល់មួយអាទិត្យផង

    BY autoadmin July 31, 2020
    ក្តៅៗ! វៀតណាមមានអ្នកស្លាប់ដោយសារវីរុសកូវីដ១៩ជាលើកដំបូង ក្រោយឆ្លងក្នុងសហគមន៍មិនដល់មួយអាទិត្យផង

    វៀតណាមបានរាយការណ៍ពីករណីស្លាប់ដោយសារជំងឺ COVID-19 ជាលើកដំបូងបំផុតរបស់ខ្លួន បន្ទាប់ពីប្រទេសនេះបានរកឃើញករណីក្នុងសហគមន៍សរុបរហូតដល់ទៅ ៩៣ករណី ក្នុងរយៈពេលមិនដល់មួយសប្ដាហ៍ផងនោះ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃសុក្រ ទី៣១ ខែកក្កដា ឆ្នាំ២០២០ បាន​ឱ្យដឹងថា វៀតណាមបានកត់ត្រាករណីស្លាប់ជាលើកដំបូងបំផុតរបស់ខ្លួន ចាប់តាំងពីប្រទេសនេះមានការឆ្លងជំងឺ COVID-19 ។

    អ្នកជំងឺដែលបានស្លាប់មានអាយុ ៧០ឆ្នាំ និងបានតេស្ដវិជ្ជមានជាមួយជំងឺ COVID-19 នៅទីក្រុងដាណាង ដែលទីនោះគឺជាចំណុចក្ដៅថ្មី ដែលបានផ្ទុះឡើងនូវករណីជំងឺ COVID-19 នៅក្នុងសហគមន៍ជាបន្ដបន្ទាប់ជិត ១ សប្ដាហ៍មកហើយ។ គួរឱ្យដឹងដែរថា វៀតណាមបានស្ងាត់ករណីក្នុងសហគមន៍រយៈពេល ១០០ថ្ងៃមកហើយ រហូតដល់មានការផ្ទុះឡើងកាលពីថ្ងៃសៅរ៍សប្ដាហ៍មុន។ កាលពីព្រឹកមិញនេះផ្ទាល់ក្រសួងសុខាភិបាលវៀតណាម ក៏ទើបតែបានប្រកាសពីករណីថ្មីរហូតដល់ទៅ ៤៥នាក់ ក្នុងរយៈពេលតែមួយថ្ងៃ ដែលវាជាការកើនឡើងខ្ពស់បំផុតថ្មីមួយផងដែរ៕

    អត្ថបទ៖ លីដា
    ប្រភព៖ Channel News Asia

    Share This Post: