កូវីដ-១៩
វៀតណាមរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន ៣៧នាក់ បន្ថែមទៀត សរុបទាំងអស់កើនដល់ ៥៤៦នាក់
BY autoadmin
July 31, 2020
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Vietnam Insider បានឱ្យដឹងថា វៀតណាមបានរកឃើញអ្នកឆ្លង COVID-19 ថ្មីចំនួន ៣៧នាក់ នាយប់ថ្ងៃសុក្រ ទី៣១ ខែកក្កដា ឆ្នាំ២០២០ ដែលនាំឱ្យករណីសរុបទាំងអស់កើនដល់ ៥៤៦នាក់។ ករណីថ្មីៗសម្រាប់យប់បិទខែកក្កដានេះមាន ២៦ករណី ជាករណីនាំចូល និងមាន ៣ ករណីទៀត គឺមកពីក្រុង Ho Chi Minh និងខេត្ត Quang Nam។

នៅរសៀលថ្ងៃសុក្រនេះប្រទេសវៀតណាម ក៏បានកត់ត្រាមរណភាពដំបូងរបស់ខ្លួនទាក់ទងនឹង COVID-19 ផងដែរ បន្ទាប់ពីទទួលបានការសរសើរពីទូទាំងពិភពលោក សម្រាប់ការឆ្លើយតបជាមួយជំងឺដោយជោគជ័យបំផុតតាំងតែពីដើមមក។ ទីភ្នាក់ងារព័ត៌មានផ្លូវការវៀតណាមបាននិយាយថា អ្នកជំងឺដែលស្លាប់គឺជាអ្នកជំងឺទី៤២៨ ដែលមានអាយុ ៧០ឆ្នាំ បានឆ្លងជំងឺ COVID-19 នៅក្រុងដាណាង។ មានការព្រួយបារម្ភកាន់តែខ្លាំងឡើង ដោយសារឥឡូវនេះទីក្រុងដាណាងបានក្លាយជាចំណុចផ្ទុះឡើងថ្មីរបស់វៀតណាម៕


អត្ថបទ៖ លីដា