ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឈប់ម៉ូតូកណ្តាលស្ពាន ហើយលោតទឹកសម្លាប់ខ្លួនតែម្តង ចៃដន្យគេឃើញ ហើយជួយសង្គ្រោះទាន់ កុំអីទៅចោលប្រពន្ធ និងកូន២នាក់បាត់

    BY Khmernote Media August 1, 2020
    ឈប់ម៉ូតូកណ្តាលស្ពាន ហើយលោតទឹកសម្លាប់ខ្លួនតែម្តង ចៃដន្យគេឃើញ ហើយជួយសង្គ្រោះទាន់ កុំអីទៅចោលប្រពន្ធ និងកូន២នាក់បាត់

    ភ្នំពេញ ៖ បុរសម្នាក់មានបញ្ហាជាមួយនឹងប្រពន្ធ ដោយដោះស្រាយគ្នាមិនបាន ទើបជិះម៉ូតូមកលោតទឹកសម្លាប់ខ្លួន នៅលើស្ពានជ្រោយចង្វារចោលប្រពន្ធ និងកូនតូចៗ ២នាក់សំណាងល្អមិនបានសម្រេច ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១:៣០នាទីយប់ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០នេះ នៅចំណុចលេីស្ពានជ្រោយចង្វារចាស់ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

    តាមប្រភពព័ត៌មានពីសាក្សីដែលឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុខាងលើនេះ គេបានឃើញបុរសម្នាក់មិនស្គាល់អត្តសញ្ញាណនោះទេ វ័យប្រហែល៣០ឆ្នាំជាងម្នាក់ ជិះម៉ូតូមួយគ្រឿងម៉ាក អាយខុន ពណ៌ផ្កាឈូក ពាក់ផ្លាកលេខ ភ្នំពេញ1AG-3747 ជិះមកពីម្តុំព្រែកលៀបរហូតមកដល់លើស្ពានជ្រោយចង្វារចាស់ ស្រាប់តែមកដល់ពាក់កណ្តាលស្ពាន ក៏ឈប់ម៉ូតូហើយលោតចុះចូលក្នុងទន្លេ ចៃដន្យអីមានបុរស ៣នាក់ គាត់បានប្រទះឃើញជនរងគ្រោះ ស្រែកហៅគេឲ្យជួយក៏នាំគ្នា ៣នាក់ លោតទឹកចូលទៅជួយហើយស្រង់ឡើងលើគោករួចហើយរៀបរាប់ប្រាប់ខ្លីៗថា មូលហេតុដែលសម្រេចចិត្តលោតទឹកសម្លាប់ខ្លួននេះគឺ មកពីដោះស្រាយជាមួយប្រពន្ធរបស់គាត់មិនចេញ ហើយរាល់ថ្ងៃគឺបន្សល់ទុកចំណងដៃកូន ២នាក់ ស្រីមួយប្រុសមួយ កូនបងប្រុសអាយុ ២០ឆ្នាំ រីឯកូនស្រីអាយុ ១០ឆ្នាំ ភ្លាមៗនោះដែលសមត្ថកិច្ចក៏បានទំនាក់ទំនងហៅសាច់ញាតិបងប្អូនឲ្យមកទទួលយកត្រឡប់ទៅផ្ទះវិញ។ ក្រោយពេលកើតហេតុខាងលើនេះ មិត្តភ័ក្ររបស់ជនរងគ្រោះបានមកដល់ដឹកយកជនរងគ្រោះយកទៅផ្ទះបាត់ទៅ៕

    ដោយ៖ បងម៉េង ខ្មែរណូត

    Share This Post:
    MPO4D jitutoto mpo4d Mpoplay