រសៀលមិញនេះ ខ្យល់កន្ត្រាក់ និងរលកខ្លាំងបានបោកពន្លិចទូកចំនួន៣គ្រឿង នៅក្រុងកោះរ៉ុង
ខេត្តព្រះសីហនុ- នារសៀលថ្ងៃទី០២ ខែសីហា ឆ្នាំ២០២០ មានទូកចំនួន៣គ្រឿងទៀត ជាប្រភេទទូកដឹកភ្ញៀវទេសចរណ៍និងទូកនេសាទ ដែលឈប់ចតបោះយុថ្កាទុក ពុំមានមនុស្ស នៅលើទូកបានលិច នៅភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ដោយសារមានខ្យល់កន្ត្រាក់ រលកបោកពន្លិច ប៉ុន្តែពុំមានមនុស្សរងគ្រោះឡេីយ។

*ទូកទី១ មានម្ចាស់ឈ្មោះ យ៉ង់ ចាន់ធី ភេទ ប្រុស អាយុ ៣២ ឆ្នាំ ប្រភេទ ទូកកន្ទុយវែងដឹកភ្ញៀវទេសចរណ៏ ។
*ទូកទី ២ មានម្ចាស់ឈ្មោះ ប្រាជ ផាត ភេទ ប្រុស អាយុ ៥២ ឆ្នាំ មានមុខរបរ ដឹកភ្ញៀវកំសាន្តតាមកោះ ប្រភេទទូកកន្ទុយវែង ។
*ទូកទី ៣ ម្ចាស់ទូកឈ្មោះ ជិម វុត្ថា ភេទ ប្រុស អាយុ ៣១ ឆ្នាំ មានមុខរបរនេសាទ ប្រភេទទូក នេសាទ។
បច្ចុប្បន្នទូកទាំងអស់ត្រូវបាន បងប្អូនប្រជាពលរដ្ឋ សហការជាមួយ កម្លាំងនគរបាលប៉ុស្តិ៍នាំគ្នាអូសឡេីងគោកវិញដើម្បីជួសជុល៕

ប្រភព៖ Huy Bunleng