អ្នកលក់ឡេទៅដើរលេងកំពត បិទទ្វារផ្ទះជាន់ទី១ ភ្លេចចាក់សោរ ចោរឡើងចូលលួចទូដែកតូចមួយ តែសំណាងគ្មានដាក់លុយ ឯទូដែកធំលើកមកដាក់ត្រឹមសំយាបខាងមុខផ្ទះ
ក្រុងតាខ្មៅ : ករណីអំពេីលួច កើតហេតុថ្ងៃទី០២ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ១១នាទី នៅចំណុចផ្ទះជនរងគ្រោះស្ថិតក្នុងភូមិ ព្រែកតាពៅ សង្កាត់ដេីមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។ ជនរងគ្រោះ០១នាក់៖ ឈ្មោះសេង ស្រីរ័ត្ន ភេទស្រី អាយុ៣៥ឆ្នាំ ទីលំនៅកន្លែងកេីតហេតុខាងលេី មុខរបរ លក់ឡេ។ ជនសង្ស័យ មិនស្គាល់អត្តសញ្ញាណ(គេចខ្លួន)។

សម្ភារបាត់បង់៖ ទូដែកតូច ទទេ(គ្មានលុយ) ចំនួន ០១ សភាពរឿងគឺកាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ១០.០០នាទី ជនរងគ្រោះនិងក្រុមគ្រួសារព្រមទាំងបុគ្គលិកលក់ឡេទាំងអស់បានចាកចេញពីផ្ទះទៅលេងខេត្តកំពតដោយបានបិទបារ៉ែតភ្លេីង បិទទ្វារបង្អួចផ្ទះជាន់ក្រោមទាំងអស់ ចំណែកជាន់ទី១វិញ បានបិទទ្វារតែភ្លេចចាក់សោរ រួចហេីយបានធ្វេីដំណេីរចេញពីផ្ទះទាំងអស់គ្នាទៅ។ លុះដល់ថ្ងៃទី២ ខែឆ្នាំដដែលវេលាម៉ោង១១ថ្ងៃត្រង់ពេលជនរងគ្រោះត្រឡប់មកដល់ផ្ទះវិញទេីបដឹងថាមានចោរឡេីងចូលលួចទូដែកតូច គ្មានដាក់លុយអស់១ចំណែកឯទូដែកធំត្រូវបានចោរលេីកមកដាក់នៅសំយាប ខាងមុខ ក្រៅពីនេះពុំមានបាត់បង់ អ្វីទៀតឡេីយ ទេីបរាយការណ៍ជូនសមត្ថកិច្ចដេីម្បីចុះពិនិត្យកន្លែងកេីតហេតុ និងជួយស្រាជ្រាវរកមុខសញ្ញាយកផ្តន្ទាទោសតាមច្បាប់៕






