ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រត់ទៅណាក៏មិនរួចដែរ ! ទីបំផុត បុរស២នាក់ដែលរត់ចេញពីមណ្ឌលចត្តាឡីស័ក ត្រូវបានរកឃើញនិងនាំមកកន្លែងចត្តាឡីស័កវិញហើយ

    BY Khmernote Media August 3, 2020
    រត់ទៅណាក៏មិនរួចដែរ ! ទីបំផុត បុរស២នាក់ដែលរត់ចេញពីមណ្ឌលចត្តាឡីស័ក ត្រូវបានរកឃើញនិងនាំមកកន្លែងចត្តាឡីស័កវិញហើយ

    បុរសជនជាតិខ្មែរ២នាក់ដែលបានត្រឡប់មកពីប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ បានលួចរត់ចេញពីមណ្ឌលចត្តាឡីស័ក ខេត្តព្រៃវែង នៅល្ងាចមិញនេះ ត្រូវបានរកឃើញវិញហើយ ដោយពេលនេះពួកគេត្រូវបាននាំខ្លួនមកធ្វើចត្តាឡីស័កវិញហើយ នេះហើយតាមការបញ្ជាក់ពីលោកជំទាវ ឱ វណ្ណឌីន តាមប្រព័ន្ធតេឡេក្រាម នៅមុននេះបន្តិច។

    គួរបញ្ជាក់ផងដែរថា បុរសដែលលួចរត់ពីមណ្ឌលចត្តាឡីស័កខាងលើ ត្រូវបានមន្ត្រីសុខាភិបាល យកសំណាកទៅពិនិត្យ ចំនួន៣លើកមកហើយ ដោយនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០ ខាងមុខនេះនឹងត្រូវគេយកសំណាកទៅពិនិត្យម្តងទៀត ដោយបុរសទាំង២នាក់នោះមានឈ្មោះ កំសត់ វិស័យ អាយុ២១ឆ្នាំ និងម្នាក់ទៀតមានឈ្មោះថា ចន កំសាន អាយុ៣២ឆ្នាំ៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay