ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ស្រវឹងទឹកប្តូរនិស្ស័យ បើករថយន្តលឿនស្លេវបុកទ្រូងផ្លូវ ក្រឡាប់ផ្ញារជើង ឯតៃកុងលូនចេញពីរថយន្តរបួសស្រាល

    BY Khmernote Media August 4, 2020
    ស្រវឹងទឹកប្តូរនិស្ស័យ បើករថយន្តលឿនស្លេវបុកទ្រូងផ្លូវ ក្រឡាប់ផ្ញារជើង ឯតៃកុងលូនចេញពីរថយន្តរបួសស្រាល

    រាជធានីភ្នំពេញ ៖ បុរសម្នាក់បើករថយន្តកូរ៉ូឡា លឿនពេក ទៅបុកថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យក្រឡាប់ផ្ងារជើងឡើងលើ និងបណ្ដាលឲ្យរងរបួសដោយខ្លួនឯងទៀត នៅត្រង់ចំណុចជិតវិទ្យាល័យជាស៊ីមសាមគ្គី លើផ្លូវ២៧១ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង០៣៖៣០នាទីទាបភ្លឺឈានចូលថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០នេះ។

    បើតាមអ្នកដែលឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តខាងលើដែលមានម៉ាក corolla ពណ៌ស ស្លាកលេខភ្នំពេញ 2E-8017 បើកបរដោយបុរសម្នាក់ ក្នុងស្ថានភាពស្រវឹង ក្នុងល្បឿនយ៉ាងលឿន ទិសដៅពីលិចមកកើត តាមផ្លូវ២៧១ លុះពេលមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែរថយន្តរេចង្កូតទៅបុកនឹងរបាំងថ្មពុះចែកទ្រូងផ្លូវ បណ្តាលឱ្យរថយន្តខាងលើក្រឡាប់ផ្ងារជើងឡើងលើ រីឯអ្នកបើកបរបានលូនចេញពីរថយន្តរងរបួសស្រាល។

    ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកពិនិត្យមើល និងរាយការណ៍ប្រាប់សមត្ថកិច្ចជំនាញនចុះមកវាស់វែង និងស្ទូចយករថយន្តបង្ក យកទៅរក្សាទុកបណ្ដោះអាសន្ន និងនាំទាំងអ្នកបើកបររថយន្តបង្ក ទៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំការដោះស្រាយគ្នានៅពេលក្រោយ៕

    ដោយ៖ បងម៉េង ខ្មែរណូត

    Share This Post:
    MPO4D jitutoto mpo4d Mpoplay