ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឪពុកល្មោភកាមចាប់រំលោភកូនស្រីអាយុទើប១០ឆ្នាំបានសម្រេច៤ដង ត្រូវសមត្ថកិច្ចចាប់ខ្លួនហើយនៅមិនសារភាពថាបានរំលោភទៀត

    BY Khmernote Media August 4, 2020
    ឪពុកល្មោភកាមចាប់រំលោភកូនស្រីអាយុទើប១០ឆ្នាំបានសម្រេច៤ដង ត្រូវសមត្ថកិច្ចចាប់ខ្លួនហើយនៅមិនសារភាពថាបានរំលោភទៀត

    ខេត្ដកណ្ដាល​៖ថ្ងៃច័ន្ទ ១៤កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័កព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០វេលាម៉ោង១៦និង០០នាទី​ មានករណីរំលោភសេពសន្ថវៈនៅភូមិពពាលខែ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

    ជនរងគ្រោះឈ្មោះ កខ ភេទស្រី អាយុ១០ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស។ ចំណែកជនសង្ស័យឈ្មោះ ញ៉ែម ច័ន្ទដារ៉ា ភេទប្រុស អាយុ៣៥ឆ្នាំ​ ជនជាតិខ្មែរ​ មានទីលំនៅភូមិឃុំកើតហេតុ មុខរបរលក់ដូរ​ ត្រូវបានឃាត់ខ្លួន។

    តាមការបំភ្លឺពីជនរងគ្រោះឈ្មោះ កខ ថា ជនសង្ស័យបានធ្វើសកម្មភាពរំលោភសេពសន្ថវៈលើខ្លួនចំនួន០៤លើកមកហេីយ។ រហូតដល់ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០វេលាម៉ោង១៦និង០០នាទី​ ទើបម្តាយជនរងគ្រោះ​ អាយុ៣៧ឆ្នាំបាននាំជនរងគ្រោះមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដីឥដ្ឋ ក្រោយពីទទួលបានពាក្យបណ្តឹងរួចមកកម្លាំងប៉ុស្តិ៍សហការណ៍ជាមួយកម្លាំងជំនាញបានចុះដល់ផ្ទះជនសង្ស័យ​ ហើយនាំខ្លួនជនសង្ស័យមកសាកសួរនៅប៉ុស្តិ៍។

    ក្រោយពីសាកសួររួច​ នៅចំពោះមុខសមត្ថកិច្ច​ ជនសង្ស័យមិនបានសារភាពថា៖​ ខ្លួនបានធ្វើសកម្មភាពរំលោភសន្ថវៈលើជនរងគ្រោះឡើយ។​ បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ចូនទៅកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីបន្តនីតិវិធី៕

    ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay