ប្ដីកាត់ដើមឈើមិនប្រយ័ត្ន បណ្តាលឱ្យបាក់រលំសង្កត់លើប្រពន្ធស្លាប់យ៉ាងអាណោចអាធ័ម
ខេត្តកំពង់ធំ៖ បុរសម្នាក់យករណាយន្តកាត់ដើមឈើក្នុងចម្ការ លុះដើមឈើនោះដួលរលំបាក់សង្កត់កិនលើប្រពន្ធបណ្តាលឱ្យស្លាប់ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១១និង០០នាទីព្រឹក នៅថ្ងៃចន្ទ ១៤កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០ ស្ថិតនៅចំណុចត្រពាំងជ្រៃ ក្នុងភូមិសំណាក ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ។

ជនសង្ស័យឈ្មោះ សៀតូច ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ កាត់អុសលក់ មានទីលំនៅភូមិ/ឃុំកើតហេតុខាងលើ (ត្រូវជាប្ដីរបស់ជនរងគ្រោះ)។
សពជនរងគ្រោះឈ្មោះ អ៊ុយ សុផន ភេទស្រី អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ (ត្រូវជាប្រពន្ធ) អ្នកទាំងពីរនេះកន្លងមក ពុំដែលមានការឈ្លោះប្រកែកគ្នាទេប្រពន្ធតែងតាមប្ដី នៅពេលទៅកាត់អុសគ្រប់ទីកន្លែង។
សភាពនៃរឿង: នៅថ្ងៃកើតហេតុ ពេលទៅកាត់ដើមឈើធ្វើអុស ដែលជាឈេីនៅដី របស់បងថ្លៃខ្លួនឱ្យកាត់លក់ ពេលកាត់អស់ចំនួនពីរដើម ដេីមក្រឡាញ់ និងដេីមចាន់ទី រួចទៅកាត់ដេីមសាឡាត់គល់ទំហ៊ុំមុខជាង ៣០ស.ម ពេលនោះឈ្មោះ សៀ តូច ជាប្តីបានកាត់ពុំបានមេីលប្រពន្ធទេ លុះដេីមឈេីរាបដួល ក៏ឃេីញ ប្រពន្ធរត់ទៅបណ្តោយដេីមឈេី ក៏ទាក់វល្លិដូលផ្កាប់មុខ ត្រូវបានដេីមឈេីសង្កត់ចំពីលេីចង្កេះ បណ្តាលអោយស្លាប់នៅកន្លែង។
ទទួលបានព័ត៌មានភ្លាមសមត្ថកិច្ចជំនាញ បានចុះទៅដល់ទីកន្លែងកើតហេតុដើម្បីពិនិត្យទីកន្លែងកើតហេតុនិងសាកសពការពិនិត្យនៅលើចង្កេះមានស្នាមជាំក្រម៉ៅធ្ងន់ធ្ងរ(សង្ស័យបាក់ឆ្អឹង)នៅលេីដេីមទ្រូងមានស្នាមជាំនិងនៅលេីភ្លៅខាងឆ្វេងជាំសាច់។ មូលហេតុគ្រោះថ្នាក់នេះបណ្ដាល មកពីការធ្វេសប្រហែល។
ក្រោយពីបានពិនិត្យចប់សព្វគ្រប់រួចហើយសមត្ថកិច្ចជំនាញ យើងបានធ្វើកំណត់ហេតុប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
ករណីខាងលើនេះសមត្ថកិច្ចជំនាញយើងបានចុះ ស៊ើបអង្កេតស្រាវជ្រាវ និងកសាងសំណុំរឿងតាមនីតិវិធី ៕












ប្រភព៖ ស្ទឹងសែន ប៉ុសិ៍្ត