ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សូមប្រយ័ត្ន! ចាប់ថ្ងៃទី០៥ដល់ថ្ងៃទី១១ ខែសីហា នឹងមានភ្លៀងបន្តធ្លាក់រាយប៉ាយ ពិសេសនៅតំបន់មាត់សមុទ្រ អាចមានភ្លៀងធ្លាក់ខ្លាំង

    BY Khmernote Media August 4, 2020
    សូមប្រយ័ត្ន! ចាប់ថ្ងៃទី០៥ដល់ថ្ងៃទី១១ ខែសីហា នឹងមានភ្លៀងបន្តធ្លាក់រាយប៉ាយ ពិសេសនៅតំបន់មាត់សមុទ្រ អាចមានភ្លៀងធ្លាក់ខ្លាំង

    ភ្នំពេញ៖ នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០នេះ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹងមួយ ដោយបានបញ្ជាក់ថា តាមរយៈនៃការវិវត្ត និងប្រែប្រួលជាបន្តបន្ទាប់ នៃស្ថានភាពអាកាសធាតុ សង្កេតឃើញថា កម្ពុជាទទួលរងឥទ្ធិពល ពីជ្រលងសម្ពាធទាប និងខ្យល់មូសុងនិរតីខ្សោយ ហើយក្នុងស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី ០៥-១១ ខែសីហា ឆ្នាំ២០២០ ភ្លៀងបន្តធ្លាក់រាយប៉ាយពីតិចទៅច្រើន ពិសេសនៅតំបន់មាត់សមុទ្រ នឹងអាចមានភ្លៀងធ្លាក់ខ្លាំងកើតឡើង ។ ក្រសួងធនធានទឹកនិងឧតុនិយម បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋ បន្ដប្រុងប្រយ័ត្នចំពោះបាតុភូត ផ្គរ រន្ទះ ខ្យល់កន្ត្រាក់ និងរលកសមុទ្រ ដែលនៅបន្តកើតមាន ៕

    ប្រភព៖ មន្ទីរព័ត៌មានខេត្តសៀមរាប

    Share This Post:
    MPO4D jitutoto mpo4d Mpoplay