ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    វៀតណាមរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ១៨នាក់ បន្ថែមទៀត សម្រាប់យប់ថ្ងៃអង្គារនេះ ដោយមាន ១៧នាក់ ជាករណីឆ្លងក្នុងសហគមន៍

    BY autoadmin August 4, 2020
    វៀតណាមរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ១៨នាក់ បន្ថែមទៀត សម្រាប់យប់ថ្ងៃអង្គារនេះ ដោយមាន ១៧នាក់ ជាករណីឆ្លងក្នុងសហគមន៍

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNexpress នាយប់ថ្ងៃអង្គារ ទី០៤ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា វៀតណាមបានកត់ត្រាករណីជំងឺ COVID-19 ថ្មីចំនួន ១៨នាក់ បន្ថែមទៀត ហើយក្នុងចំណោមករណីថ្មីៗនេះ មានករណីចំនួន ១៧ បានផ្សារភ្ជាប់ទៅនឹងការផ្ទុះឡើងនៅក្រុងដាណាង និងករណី ១ផ្សេងទៀត គឺជាអ្នកដែលទើបត្រឡប់មកពីបរទេស។ ករណីថ្មីៗនេះមានអាយុចន្លោះពី ៨ ទៅ ៩៣ឆ្នាំ ។

    ឥឡូវនេះវៀតណាមមានករណីជំងឺ COVID-19 សរុបចំនួន ៦៧០ករណី ដោយករណីចំនួន ២៨៨ កំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យនានា និងមានករណីចំនួន ៣៧៤ បានជាសះស្បើយនិងរំសាយទៅផ្ទះ។ ប្រទេសនេះធ្លាប់ជាប្រទេសគ្មានការស្លាប់ដោយសារជំងឺ COVID-19 ទាល់តែសោះ រហូតដល់ថ្ងៃសុក្រសប្ដាហ៍មុននេះ វាបានកត់ត្រាការស្លាប់ជាលើកដំបូង ហើយមកដល់ពេលនេះគឺមានអ្នកស្លាប់ចំនួន ៨នាក់ ។ ការស្លាប់ទាំង ៨នាក់ ក៏ជាពេលដំណើរគ្នាដែលប្រទេសនេះ បានកត់ត្រាករណីក្នុងសហគមន៍ជាលើកដំបូងក្នុងរយៈពេល ១០០ថ្ងៃ ផងដែរ៕

    អត្ថបទ៖ លីដា
    ប្រភព៖ VNexpress

    Share This Post: