សង្គម

លោកជំទាវ ហ៊ុន ស៊ីណាត និយាយចំៗអោយ Love Riya និងស្នើអោយសមត្ថកិច្ចចាត់វិធានការ រឿងនាងនិយាយព័ត៌មានមិនពិត ប៉ះពាល់ដល់សន្តិសុខសង្គម

BY
Khmernote Media
August 5, 2020

រឿងរ៉ាវតារា Facebook និងជាអ្នកលក់ឡេល្បីឈ្មោះម្នាក់ គឺអ្នកនាង Love Riya ត្រូវបានចោរចូលគាស់ផ្ទះយកទូរដែក ដោយនាងនិយាយថាបាត់លុយអស់៣០ម៉ឺនដុល្លារ ត្រូវបានលោកស្នងការខេត្តកណ្តាល បញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា ករណីខាងលើគឺមិនមានបាត់បង់ទ្រព្យសម្បត្តិ សូម្បីតែប្រាក់មួយរយរៀលនោះឡើយ ហើយសមត្ថកិច្ចក៏បានតាមដានស្រាវជ្រាវស្វែងរកមុខសញ្ញាផងដែរ។ ក្នុងនោះដែរ លោកជំទាវ ហ៊ុន ស៊ីណាត ដែលគេស្គាល់ថាជាប្អូនស្រីរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក៏បានបង្ហោះសារនិយាយចំៗអោយទៅអ្នកនាង Love Riya ដោយលោកជំទាវបានសរសេររៀបរាប់ថា៖

“នាងនេះបំពុលសង្គមធ្វើអោយគេអែងខ្វល់តែរឿងគាត់រហូតអញ្ចឹងសូមសមត្ថកិច្ចចាត់វិធានការលើនាងនេះម្ដងមើលពីព្រោះខ្ញុំដើរមានអ្នកជេរសមត្តកិច្ចខេត្តកណ្ដាលថារបបចោរលួចរបស់ស្រីម្នាក់នេះ ស្រីនេះហ៊ានឡាយពត៌មានមិនពិតនាំឲ្យមហាជនមានការយល់ច្រលំលើសមត្ថកិច្ចថាអសមត្ថភាពការពារសន្តិសុខជូនរាស្ត្រមិនបាន។”

Share This Post: