ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ថ្ងៃនេះ វៀតណាមរកឃើញវិជ្ជមានកូវីដ១៩ថ្មីចំនួន ៤នាក់ បន្ថែមទៀត និងមានអ្នកស្លាប់ថែម០១នាក់ទៀត

    BY autoadmin August 6, 2020
    ថ្ងៃនេះ វៀតណាមរកឃើញវិជ្ជមានកូវីដ១៩ថ្មីចំនួន ៤នាក់ បន្ថែមទៀត និងមានអ្នកស្លាប់ថែម០១នាក់ទៀត

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNexpress សម្រាប់ថ្ងៃព្រហស្បតិ៍ ទី០៦ ខែសីហា ឆ្នាំ២០២០ បានរៀបរាប់ថា វៀតណាមបានកត់ត្រាការស្លាប់ទី៩ របស់ខ្លួន ដែលទាក់ទងនឹងជំងឺ COVID-19។ អ្នកដែលបានស្លាប់ជាស្ត្រីអាយុ ៦៧ឆ្នាំ ជាករណីទី៦៥១ រស់នៅក្នុងខេត្តក្វាងណាម ប៉ុន្តែបានមកព្យាបាលជំងឺនៅក្រុងដាណាង មុនពេលរកឃើញថាបានឆ្លងជំងឺ COVID-19 ។ ស្ត្រីរូបនេះមានជំងឺជាប់ខ្លួនដូចជា៖ តំរងនោម ជំងឺស្បែករ៉ាំរ៉ៃ ទឹកនោមផ្អែម និងមេរោគផ្សិតក្នុងឈាម និងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដាណាង ដើម្បីព្យាបាលបន្ទាន់កាលពីថ្ងៃទី១៨ ខែកក្កដា។

    ស្ត្រីរូបនោះត្រូវបានគេរកឃើញថាវិជ្ជមានជាមួយជំងឺ COVID-19 នៅថ្ងៃទី០២ ខែសីហា ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដាណាង។ នៅថ្ងៃបន្ទាប់គាត់បានសន្លប់ និងមានចេញដំបៅរលួយ និងមានបែកឈាមនៅក្រោមស្បែក ហើយក៏មានបញ្ហាជាមួយការដកដង្ហើមដែរ។ រហូតមកដល់ថ្ងៃទី០៤ ខែសីហា គាត់បានធ្លាក់ខ្លួនត្រូវការឧបករណ៍ជំនួយដង្ហើម ហើយបន្ទាប់មកទៀតគាត់ក៏បានស្លាប់ នៅយប់រំលងអធ្រាត្រចូលដល់ថ្ងៃព្រហស្បតិ៍ នៅម៉ោង ១ និង ២០ នាទី។ ព្រឹកមិញនេះប្រទេសវៀតណាមក៏បានរាយការណ៍ករណីថ្មីចំនួន ៤នាក់ បន្ថែមទៀត ដែលនាំឱ្យករណីសរុបកើនដល់ ៧១៧នាក់ ដោយមានអ្នកជំងឺចំនួន ៣២៧នាក់ កំពុងនៅសម្រាកព្យាបាល៕

    អត្ថបទ៖ លីដា
    ប្រភព៖ VNexpress

    Share This Post: