លោកហេង វិសាល ប្រាប់ពីក្បាច់បោកថ្មី ដែលគេឈែត មកទិញឥវ៉ាន់ពីបងស្រី ជាអ្នកលក់ អនឡាញ
- August 6, 2020
ប្រុសស្អាតហេង វិសាល ដែលល្បីល្បាញពេញហ្វេសបុក បានបង្ហោះឲ្យដឹងពីវិធីបោកប្រាស់អ្នកលក់ Online ថ្មី ដែលកើតឡើងលើ អាជីវកម្មបងស្រីរបស់គាត់ ដោយគាត់បានសរសេរនៅលើវិដេអូថា៖ “រកសុីមិនសូវចំនេញហើយនៅមានអ្នកឆបោកទៀត🙂។ សូមអ្នកលក់Onlineសូមប្រយ័ត្មទាំងអស់គ្នា នេះគឺជាក្បាច់បោកថ្មី សូមជួយចែករំលែកដើម្បីឲ្យអ្នកផ្សេងទៀតបានប្រយ័ត្ន”។

គាត់បានរៀបរាប់ក្នុងវិដេអូថា មានគណនី IG មួយបាន chat មកកូរ តថ្លៃទិញឥវ៉ាន់ពីគាត់ រួចហើយថាបានផ្ញើលុយឲ្យគាត់រួចតាម ABA តាមពិតគឺមិនបានផ្ញើទេ ហើយព្យាយាមតេមករំខាន និង chat មក ធ្វើដូចបងស្រីរបស់គាត់បោកប្រាស់ បានលុយហើយ មិនផ្ញើឥវ៉ាន់ឲ្យគាត់វិញចឹង។ តាមលោកហេង វិសាលគឺសង្ស័យថា ជា Fake account យករូបថតអ្នកផ្សេងមកដាក់ដើម្បីធ្វើបាបគេ។ សូមប្រិយមិត្តទស្សនាវិដេអូខាងក្រោម៖
រកសុីមិនសូវចំនេញហើយនៅមានអ្នកឆបោកទៀត🙂។ សូមអ្នកលក់Onlineសូមប្រយ័ត្មទាំងអស់គ្នា នេះគឺជាក្បាច់បោកថ្មី សូមជួយចែករំលែកដើម្បីឲ្យអ្នកផ្សេងទៀតបានប្រយ័ត្ម។
Posted by Heng Visal on Wednesday, August 5, 2020
- Share This Post:






