កូវីដ-១៩

គិតចាប់ពីល្ងាចមិញដល់ព្រឹកនេះ វៀតណាមរកឃើញករណីកូវីដ១៩ ក្នុងសហគមន៍ចំនួន ៣៣នាក់ បន្ថែមទៀត និងមានស្លាប់ថ្មី ១នាក់

BY
autoadmin
August 7, 2020

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Vietnam Insider នាព្រឹកថ្ងៃសុក្រ ទី០៥ ខែសីហា ឆ្នាំ២០២០ បានរាយការណ៍ថា វៀតណាមបានកត់ត្រាករណីថ្មីនៃជំងឺ COVID-19 ចំនួន ៣នាក់ បន្ថែមទៀត ខណៈកាលពីល្ងាចម្សិលមិញខ្លួនក៏រកឃើញករណីថ្មីចំនួន ៣០នាក់ ផងដែរ។ ចំពោះករណីថ្មីទាំង ៣នេះ គឺជាពលរដ្ឋដែលមានទំនាក់ទំនងជាមួយអ្នកជំងឺ COVID-19 ពីមុន ឬបានទៅមន្ទីរពេទ្យដាណាង។ ដូច្នេះតួលេខថ្មីចុងក្រោយនេះ នាំឱ្យវៀតណាមមានករណី COVID-19 សរុប ៧៥០នាក់ និងមានការស្លាប់សរុប ១០នាក់។

គិតចាប់តាំងពីថ្ងៃទី២៥ ខែកក្កដា រហូតមកដល់ពេលនេះ វៀតណាមបានរកឃើញករណីជំងឺ COVID-19 ក្នុងសហគមន៍ចំនួន ២៩៨ករណី ហើយទីតាំងដែលជាបណ្ដុំផ្ទុះឡើងគឺក្រុងដាណា ដោយមានករណីសរុប ១៩៣ករណី។ ខេត្តក្វាងណាមដែលនៅជិតខាងក៏មាន ២៩ករណី, ទីក្រុងហូជីមិញមាន ៨ករណី, ទីក្រុងហាណូយមាន ៣ករណី … ។ ឥលូវនេះវៀតណាមមានករណីជំងឺ COVID-19 ចំនួន ៧៥០ករណី ចាប់តាំងពីមានការរីករាលដាលនៃជំងឺរាតត្បាតនេះ។ ក្នុងនោះមាន ៣៩២នាក់ បានជាសះស្បើយ ១០នាក់ បានស្លាប់ និង ៣៤៨នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ប្រទេសនេះកំពុងដាក់មនុស្សជាង ១៧០,០០០ នាក់ ឱ្យនៅដាច់ដោយឡែក៕

អត្ថបទ៖ លីដា
ប្រភព៖ Vietnam Insider, VNexpress

Share This Post: