បច្ចេកវិទ្យា

OPPO Reno 4 បង្ហាញខ្លួនថ្ងៃដំបូង ទទួលបានការចាប់អារម្មណ៍ខ្លាំង លើសការរំពឹងទុក

BY
Khmernote Media
August 9, 2020

នៅថ្ងៃអាទិត្យ ទី៩ ខែសីហា ឆ្នាំ២០២០នេះ ក្រុមហ៊ុន OPPO បានរៀបចំនូវកម្មវិធីពិសេសមួយដោយមានការចូលរួមពីសំណាក់អ្នកសារព័ត៌មានជាច្រើន ក៏ដូចជាសិល្បៈករល្បីៗ ដែលកម្មវិធីនេះរៀបចំឡើងនៅផ្សារទំនើប Aeon Mall ភ្នំពេញ ជាន់ទី១ ស្ថិតនៅក្នុង OPPO Service Center ផ្ទាល់តែម្តង។

នៅក្នុងកម្មវិធីដ៏ពិសេសនេះក្រុមហ៊ុន OPPO បានណែនាំនូវស្មាតហ្វូនថ្មីរបស់ខ្លួន ដែលជាត្រកូលស្មាតហ្វូនលក់ដាច់បំផុតមួយ គឺត្រកូល Reno Series ដែលវានឹងត្រូវបានប្រកាសជាផ្លូវការនៅពេលឆាប់ៗនេះ។ ត្រកូល OPPO Reno Series នេះដែរគឺជាត្រកូលស្មាតហ្វូនរបស់ OPPO ដែលលក់ដាច់និងពេញនិយមបំផុត សម្រាប់អ្នកប្រើប្រាស់គ្រប់កម្រិត ដោយអាចនិយាយបានថាវាលក់ដាច់ខ្លាំងចាប់តាំងពីជំនាន់ F1/F1s បន្តរហូតមកដល់ស៊េរី F11 Pro, Reno2F និង Reno3 ស៊េរីដែលសុទ្ធតែទទួលការពេញនិយមយពីសំណាក់អតិថិជន ក៏ដូចជាម្ចាស់ហាងលក់ទូរសព្ទ័ស្ទើរគ្រប់ខេត្តក្រុង។

ចំពោះ OPPO Reno ជំនាន់ថ្មីនេះត្រូវបានគេប៉ាន់ស្មានថាវាមានតំលៃចន្លោះ $349 – $400 ហើយវាបានបំពាក់បច្ចេកវិទ្យាទំនើបៗជាច្រើនដូចជា AI Camera, AI Enhanced Smart Sensor, Slow motion, Ultra Steady Video, Monochrome Video, Night Flare Portrait និងប្រព័ន្ធសាកថ្មល្បឿនលឿន 30W Flash Charge VOOC 4.0។

សំរាប់បច្ចេកវិទ្យា AI Color Portrait: រក្សាពណ៌នៃទិដ្ឋភាពខាងមុខឲ្យកាន់តែស្រស់ស្អាត ជាមួយការកែប្រែពណ៌ផ្ទៃខាងក្រោយជាសខ្មៅ ដែលធ្វើឲ្យការថតរូប និងវីដេអូកាន់តែរស់រវើក
និងទាក់ទាញ 960fps AI Slow motion: សមត្ថភាពក្នុងការចាប់ប្លង់កាន់តែខ្ពស់ ធ្វើឲ្យអ្នកថតទុកសកម្មភាពបានកាន់តែលម្អិតជាមួយមុខងារថតវីដេអូយឺតៗ Slow motion, Ultra Steady Video 3.0: ទោះស្ថិតក្នុងស្ថានភាពញ័រ ឬរង្គើ បែបណាក៏ដោយ សកម្មភាពវីដេអូដែលថតបាននៅតែមានភាពរលូន ជាមួយលំនឹងកាន់តែប្រសើរជាងធម្មតា Night Flare Portrait: ថតរូប Portrait បែបអាជីព តាមរយៈការកាត់ព្រាលផ្ទៃខាងក្រោយជាមួយការបំភ្លឺភ្លើងរាត្រីដ៏ទាក់ទាញ។

បើនិយាយពីល្បឿនវិញគឺកប់និងត្រូវចិត្តអ្នកលេងហ្គេម ដោយវាបានបំពាក់បន្ទះឈីបប្រភេទ Qualcomm Snapdragon 720G, 8GB RAM+128GBROM: រីករាយជាមួយល្បឿនដំណើរការកាន់តែរហ័ស បទពិសោធកាន់តែរលូន ទាំងទៅលើហ្គេមខ្នាតធំ និងការប្រើប្រាស់កម្មវិធីច្រើនក្នុងពេលតែមួយ លឿនរលូន មិនទាក់ មិនស្ទក់ អេក្រង់បែបទម្លុះភ្លោះ: កម្រិតលាតទូលាយពេញរហូតដល់ 90.7% ពណ៌ដិតស្រស់ ជាមួយ វិញ្ញាបនបត្រការពារភ្នែកពីស្ថាប័ន TÜV Rheinland អនុញ្ញាតិឲ្យអ្នកសម្លឹងមើលអេក្រង់ទូរស័ព្ទនេះពេញមួយថ្ងៃដោយគ្មានបញ្ហា។

បចេ្ចកវិទ្យាសាកថ្មលឿន 30W VOOC 4.0: មានសមត្ថភាពក្នុងការបំពេញថាមពលថ្មពី 1% រហូតដល់ 50% ក្នុងរយៈពេលមិនដល់ 20 នាទីឡើយ និងសាកថ្ម 5 នាទី មើលវីដេអូបាន 2 ម៉ោង។

រូបរាងស្តើង ស្រាល: ជាមួយកម្រាស់ 7.7mm និងទម្ងន់ 165g វាពិតជារឿងដែលនឹងស្មានមិនដល់ថាទូរស័ព្ទស្ដើងស្រាលបែបនេះ មានបំពាក់មុខងារច្រើន និងសមត្ថភាពខ្ពស់បែបនេះ
ចំណែកឯមុខងារបច្ចេកវិទ្យាសម្គាល់វៃឆ្លាតថ្មីៗរួមមាន៖ Smart Spying Prevention ជួយការពារមិនឲ្យអ្នកដទៃមើលឃើញសារដំណឹងផ្សេងៗដែលលោតនៅលើអេក្រង់បានដោយស្វ័យប្រវត្តិ។ ដូច្នេះវាអាចរក្សាការសម្ងាត់រហូតដល់ពេលដែលយើងបើកមើលនៅកន្លែងសុវត្ថិភាព ។

Smart Air Control: ដោយសារតែ AI Smart Sensor ដ៏វៃឆ្លាត អនុញ្ញាតឲ្យយើងប្រើប្រាស់កាយវិការដោយដៃងាយៗដើម្បីបញ្ជាអូសឡើងចុះ និងទទួលទូរស័ព្ទជាដើម

Smart Rotation: មុខងារនេះអាចដឹងថាមុខរបស់អ្នកប្រើប្រាស់មានទីតាំងបែបណា ដោយវាមិនក្រឡាប់អេក្រង់ទៅផ្តេកខុសពីផ្ទៃមុខយើងឡើយ។

Smart Always-on Display: អេក្រង់មិនរលត់នៅពេលសម្លឹងមើល

បើនិយាយអំពីពណ៍គឺរឹតតែលេចធ្លោ ពណ៌ពេញនិយមឡូយឆាយ មានពីរពណ៍ គឺ Space Black និង Galactic Blue ។

លក្ខណៈពិសេស/Specifications
• កាមេរ៉ាក្រោយកាមេរ៉ាមេទំហំ 48MP ជាមួយនឹងកម្រិតភាពច្បាស់ដិត 1/2″ សេនស័រ F1.7
ឡេនថតរូបមុំទូលាយទំហំ 8MP 4cm 1/4″ សេនស័រ F2.2
ឡេនថតរូបប្លង់ជិត Macro ចម្ងាយ ទំហំ 2MP 1/5″ សេនស័រ F2.4
ឡេនថតរូបបែបភាពយន្តនិងសខ្មៅទំហំ 2MP , 1/5″ សេនស័រ F2.4
• កាមេរ៉ាមុខស៊ែលហ្វីទំហំ 32MP 1/2.74″ សេនស័រ F2.4
• អេក្រង់ទំហំ 6.4” AMOLED Screen បែបទម្លុះភ្លោះអេក្រង់ជាមួយនឹងសមាមាត្រ 20:9 ជាមួយនឹង កម្រិតច្បាស់ FHD+ 2400×1080 កម្រិត PPI 409, TÜV Eye Care Display Certification
• ល្បឿនអនុភាពដំណើរដ៏ខ្លាំងក្លាពី Qualcomm Snapdragon 720G ប្រើប្រាស់ខ្នាតដំណើរការ 8nm ជាមួយ 8-cores CPU សម្រាប់សមត្ថភាពគណនាដ៏អស្ចារ្យ
• រ៉េម RAM 8GB + ROM 128GB (អាចបន្ថែម Micro SD Card រហូតដល់ 256GB)
• ថាមពលថ្មធំទំហំ 4015mAh
• បច្ចេកវិទ្យាសាកថ្ម VOOC 4.0 (30W)) សាក 5នាទី មើលវីដេអូបាន 2ម៉ោង សាកថ្មលឿនមិនឡើងកម្តៅជាមួយនឹងសម្ពាធភ្លើងទាប
• ដំណើរការColor OS 7.2
• បច្ចេកវិទ្យាស្កេនក្រយ៉ៅដៃលើអេក្រង់ ជំនាន់ថ្មី 3.0 រហ័សនិងសុវត្ថិភាព
• បច្ចេកវិទ្យាជំនួយល្បឿន Hyper Boost 3.0

ក្រោយពីក្រុមហ៊ុនបញ្ចេញលក្ខណៈសម្បត្តិរបស់ OPPO Reno4 ដែលជាស៊េរី Hero តាមបណ្តាញសង្គមរបស់ខ្លួន ដែលបង្ហាញពីភាពអស្ចារ្យមើលទៅធានាហ្វេនៗ នឹងមិននឹកស្មានពីសមត្ថភាព ថែមទាំងការវិវត្តរបស់ស៊េរី Reno 4 ថ្មីមួយនេះយ៉ាងល្អឥតខ្ចោះ ទទួលបានការគាំទ្រយ៉ាងភ្លូកទឹកភ្លូកដីនៅប្រទេសជិតខាងដូចជាម៉ាឡេស៊ី ថៃ វៀតណាម និងឥណ្ឌូនេស៊ី ដែលទើបតែដាក់សម្ពោធអនឡាញជាផ្លូវការកាលពីចុងខែ 07 កន្លងទៅថ្មីៗនេះ នៅលើផេកហ្វ៊េសប៊ុករបស់ខ្លួន ធ្វើឲ្យហ្វេនៗចង់ក្លាយជាម្ចាស់កម្មសិទ្ធិ OPPO Reno4 នេះយ៉ាងខ្លាំង។ ពិសេសហ្វេនៗ និងអតិថិជនដែលនិយម ស្រឡាញ់ចូលចិត្តម៉ាក OPPO ដឹងតែញញឹមពេញបេះដូង។ រាល់ស្មាតហ្វូន OPPO នឹងទទួលបានការធានាជាផ្លូវការរយៈពេលពេញ 1 ឆ្នាំ ជាមួយនឹងមជ្ឈមណ្ឌលសេវាកម្ម OPPO ជាច្រើននិងនៅជិតលោកអ្នក រហូតដល់ 12កន្លែង នៅទូទាំងប្រទេស ជាមួយនឹងផ្តល់ជូនការជួសជុលរហ័សយូរបំផុតត្រឹម 1ម៉ោង ជាមួយទំនុកចិត្ត តម្លៃត្រឹមត្រូវ និងរួសរាយរាក់ទាក់ ។

បើចង់ដឹងពីអ្វីដែលពិសេស កាដូត្រូវចិត្តកម្រិតណា តម្លៃមិននឹកស្មានដល់ត្រឹម 349-400 ដុល្លារ លោកអ្នកអាចការកក់ទុកមុនជាពិសេសដោយមិនដឹងតម្លៃ (Blind Pre Order) ចាប់ពីថ្ងៃ 10 ដល់ 15 ខែសីហាជាមួយនឹងកាដូពិសេសដែលមានតម្លៃសរុបប្រមាណ $290 រួមមាន ការធានាលើអេក្រង់បែកដូរថ្មី (តម្លៃ $79)ក្នុងអំឡុងពេល 6ខែ កាបូបស្ពាយក្នុងការធ្វើដំណើរ (តម្លៃ $49) ដបទឹកដ៏ស្រស់ស្អាត Power Bank 10,000 mAh (តម្លៃ $15) ជាមួយនឹងស៊ីមស្មាតលេខពិសេស Silver (តម្លៃ $129) ភ្ជាប់ជាមួយគម្រោង Smart ធំហ្ម៎ង រយៈពេល 24សប្តាហ៍ (តម្លៃ $24) និងអាចឈ្នះទូរសព្ទ័ដែលបានការកក់ទុកមុនដោយមិនចាំបាច់បង់ប្រាក់ពីការចាប់រង្វាន់ នាថ្ងៃសម្ពោធអនឡាញយប់ថ្ងៃទី15 ។ រឹតតែពិសេសសូមតាមដានទស្សនាកម្មវិធីសម្ពោធអនឡាញស្មាតហ្វូនស៊េរីថ្មី OPPO Reno 4 នៅយប់ថ្ងៃទី 15 តាមទូរទស្សន៌ហង្សមាស និងផ្សាយផ្ទាល់ផេកហ្វេសប៊ុកផ្លូវការ OPPO។ លោកអ្នកក៏មានឱកាសឈ្នះជាច្រើនដោយគ្រាន់តែទស្សនាការ Live, Share និង Comment ក្នុងអំឡុងពេល Live ផ្ទាល់៕ រកឯណាបាន កក់ទូរសព្ទ័ OPPO Reno 4 ឈ្នះ OPPO Reno 4! ប្រញាប់ឡើង!

Share This Post: