ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    អ្នកឆ្លងជំងឺកូវីដ១៩ នៅឥណ្ឌាកើនជាង ២ លាននាក់ហើយ ខណៈបុគ្គលិកសុខាភិបាលឥណ្ឌាកំពុងត្អូញត្អែរពីបញ្ហាលំបាកយ៉ាងខ្លាំង

    BY autoadmin August 8, 2020
    អ្នកឆ្លងជំងឺកូវីដ១៩ នៅឥណ្ឌាកើនជាង ២ លាននាក់ហើយ ខណៈបុគ្គលិកសុខាភិបាលឥណ្ឌាកំពុងត្អូញត្អែរពីបញ្ហាលំបាកយ៉ាងខ្លាំង

    ឥណ្ឌា៖ គិតត្រឹមល្ងាចថ្ងៃសុក្រ ទី ៧ ខែ សីហាម្សិលមិញនេះអាជ្ញាធរសុខាភិបាលនៃប្រទេសឥណ្ឌាបានជូនដំណឹងថា ករណីអ្នកឆ្លងជំងឺកូវីដ ១៩ នៅទូទាំងប្រទេសឥណ្ឌាបានកើតឡើងជាង ២ លានករណី ហើយចំនួនអ្នកស្លាប់បានកើតឡើងជាង ៤២ ០០០ ករណី ដែលតួលេខនេះគឺជាកំណត់ត្រាអាក្រក់បំផុតមួយសម្រាប់ឥណ្ឌាផងដែរ។  បើយោងតាមសារព័ត៌មាន LA Times បានបញ្ជាក់ថា ទន្ទឹមនឹងមានតួលេខអ្នកជំងឺកូវីដ ១៩ ដ៏ច្រើនសម្បើមនេះ ក្រុមបុគ្គលិកសុខាភិបាលនៅតាមទីជនបទនៃប្រទេសឥណ្ឌាជាច្រើនបាននាំគ្នាត្អូញត្អែរថា ពួកគេកំពុងមានបញ្ហាលំបាកយ៉ាងខ្លាំងព្រោះពួកគេត្រូវជួយព្យាបាលអ្នកជំងឺកូវីដ ១៩ យ៉ាងច្រើនដោយឥតបានសម្រាកគ្រប់គ្រាន់រហូតពួកគេផ្ទាល់ក៏ត្រូវមានបញ្ហាសុខភាពប្រចាំកាយផងដែរ នៅពេលដែលពួកគេត្រូវចុះទៅជួយព្យាបាលអ្នកជំងឺនោះ។

    ឥណ្ឌាគឺជាប្រទេសទី ៣ នៅលើពិភពលោកដែលមានអ្នកជំងឺកូវីដ ១៩ ច្រើនបំផុត ដោយលេខ ១ គឺសហរដ្ឋអាមេរិកដែលមានអ្នកឆ្លងសរុបជាង ៥ លានករណី និងលេខ ២ គឺប្រទេសប្រេស៊ីលមានអ្នកឆ្លងសរុបជិត ៣ លានករណី។ បើគិតពីតួលេខជាក់ស្តែងគិតត្រឹមម៉ោងចុះផ្សាយនេះឥណ្ឌាមានករណីឆ្លងសរុបចំនួន ២ ០៨៦ ០៦៤ ករណី ស្លាប់ ៤២ ៥៧៨ ករណី ខណៈនៅលើពិភពលោកទាំងមូលមានចំនួនអ្នកឆ្លងសរុបចំនួន ១៩ ៥៤២ ៦២៦ ករណី និងស្លាប់សរុបចំនួន ៧២៤ ០៧៥ ករណីផងដែរ៕

       

    អត្ថបទ៖ភក្តី

    ប្រភព៖La times

    Share This Post: