ខ្មែរណូត

ស្វែងរក

  • PR

    ជិះម៉ូតូដើរលេងកម្សាន្ត ផ្សងព្រេង មើលសម្រស់ធម្មជាតិនៅកម្ពុជា ជួយបំបាត់ទុក្ខកង្វល់បានយ៉ាងច្រើន

    BY autoadmin August 12, 2020
    ជិះម៉ូតូដើរលេងកម្សាន្ត ផ្សងព្រេង មើលសម្រស់ធម្មជាតិនៅកម្ពុជា ជួយបំបាត់ទុក្ខកង្វល់បានយ៉ាងច្រើន

    ជំងឺរាតត្បាតជាសកល​ COVID-19 កំពុងរំខាងដល់ជីវិតមនុស្សគ្រប់គ្នាមិនថាជាការងាររកស៊ី ឬជីវិតទូទៅប្រចាំថ្ងៃនោះទេ។ ជាក់ស្ដែងសម្រាប់អ្នករាល់គ្នាដែលចូលចិត្តដើរលេង ឬចង់ចំណាយពេលវេលាលំហែកាយ ច្បាស់ណាស់ថាវាបានបង្កផលវិបាកយ៉ាងច្រើន។ យ៉ាងណាក៏ដោយឃើញថាដំណើរកម្សាន្តដោយការជិះម៉ូតូ នៅតែជាដំណោះស្រាយល្អបំផុតសម្រាប់អ្នកដែលចង់លំហែកម្សាន្ត ពិសេសអ្នកចូលចិត្តជិះម៉ូតូតាមព្រៃភ្នំ ដោយមិនត្រឹមតែអាចរក្សាគម្លាតពីសង្គម និងរំសាយភាពតប់ប្រមល់នោះទេ វាអាចឱ្យយើងសប្បាយជាមួយទស្សនីយភាពដ៏ស្រស់បំព្រងនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។

    សព្វថ្ងៃនេះពលរដ្ឋកម្ពុជាមានចំណូលចិត្តជិះម៉ូតូដើរលេងតាមព្រៃភ្នំបែបធម្មជាតិច្រើន ហើយម៉ូដែល Himalayan គឺសាកសមបំផុតសម្រាប់គ្រប់គ្នា ឬសូម្បីអ្នកមិនសូវចេះជិះម៉ូតូសម្រាប់ផ្លូវរដាក់រដុប រឺហៅថា off-road ក៏ដោយ ដោយសារតែភាពងាយស្រួយចាប់កាន់របស់វា។ ម៉ូតូ Himalayan របស់យីហោ Royal Enfield គឺមានប្រវត្តិ និងបទពិសោធន៍នៃការជិះលើភ្នំហ៊ីម៉ាល័យរយៈពេល ៦០ឆ្នាំ មកហើយ ដូច្នេះអតិថិជនរបស់ Himalayan នឹងមិនចាំបាច់ភ័យព្រួយលើភាពធន់​​រឹងមាំ ងាយស្រួល និងសុវត្ថិភាពរបស់វានោះទេ។

    ក្រៅតែពីភាពរឹងមាំ ងាយស្រួលចាប់កាន់ សុវត្ថិភាព និងម៉ូតូរបស់យីហោដែលមានប្រវត្តិវែងឆ្ងាយជាមួយការជិះលើផ្លូវពិបាក ម៉ូដែល Himalayan គឺមានការរចនា និងម៉ាស៊ីន ដែលអាចបង្កើនប្រសិទ្ធភាពខ្ពស់ និងតម្រូវការថែរក្សាទាប ខណៈម៉ាស៊ីនអាចធ្វើដំណើរចម្ងាយ ១០០០០ គីឡូម៉ែត្រ រាល់ការផ្លាស់ប្តូរប្រេងម្ដង។ ការរចនាម៉ូដមើលទៅសាមញ្ញមិនកាច តួម៉ាស៊ីនរាបស្មើមិនទើស កម្ពស់កែបស្រួលជិះ បត់បែនបានល្អ និងសាកសមសម្រាប់ការជិះផ្លូវដ៏វែងឆ្ងាយ។

    ប្រសិនបើអ្នកកំពុងស្វែងរកម៉ូតូដែលអាចបើកបរបានវែងឆ្ងាយ និងងាយស្រួលក្នុងការជិះ សូមជ្រើសយក Continental GT 650 ។ ម៉ូតូនេះរក្សានូវលក្ខណៈបែប Café racer នៅផ្នែកកណ្ដាលរបស់វា ខណៈនាំមកនូវការកែលម្អផ្នែកវិស្វកម្ម និងការរចនាថ្មី។ វាប្រើតួម៉ាស៊ីន តួខ្លួន និងផ្នែកមួយចំនួនដូចបងប្អូនរបស់វាគឺ Interceptor INT 650 ខណៈផ្តល់ជូននូវទំរង់ និងស្ទីលប្លែកៗទាំងស្រុង។ ម៉ូតូមានភាពស្វាហាប់ អ៊ែនទៅមុខ (front-leaning stance) ដែលផ្តល់ឱ្យវានូវរូបរាងកីឡា និងរហ័សរហួន។ រចនាបទរបស់ Continental GT 650 ផ្តល់នូវភាពងាយស្រួលដល់ដៃកាន់ប្រភេទ mid-level handlebars ដែលជាការលាយបញ្ចូលគ្នាល្អបំផុតនៃដៃចង្កូតធ្វើឱ្យមានអារម្មណ៍ល្អ​ និងងាយស្រួល ដោយគ្មានការរំខានជាមួយនឹងធុងប្រេងចំណុះដល់ទៅ 12.5 លីត្រ។

    អត្ថបទ៖ លីដា

    Share This Post: