ខ្មែរណូត

ស្វែងរក

  • PR

    ជីប ម៉ុង ប្រគល់ថវិកាសរុបចំនួន ១ លានដុល្លារអាមេរិច ជូនដល់មូលនិធិគន្ធបុប្ជាក្នុងឆ្នាំ ២០២៦

    BY Naren June 13, 2026
    ជីប ម៉ុង ប្រគល់ថវិកាសរុបចំនួន ១ លានដុល្លារអាមេរិច ជូនដល់មូលនិធិគន្ធបុប្ជាក្នុងឆ្នាំ ២០២៦

    (ភ្នំពេញ)៖​ ជាក្រុមហ៊ុនធំមួយនៅកម្ពុជា ជីប ម៉ុង បានប្រគល់ថវិកាបរិច្ចាកសរុបចំនួន​ ១ លានដុល្លារអាមេរិច ដល់មូលនិធិគន្ធបុប្ជាកម្ពុជា ក្នុងយុទ្ធនាករ «១ម៉ឺនរៀល ១ម៉ឺននាក់» ដើម្បីជួយសង្គ្រោះកុមារកម្ពុជា ផ្តល់ក្តីសង្ឃឹម និងស្នាមញញឹមថ្មីដល់ទំពាំងស្នងឬស្សីរបស់សង្គមជាតិ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជាប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ជាកម្ពុជា។


    ពិធីប្រគល់-ទទួលថវិការរបស់ក្រុមហ៊ុន ជីប ម៉ុង បានធ្វើឡើងនៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ ដែលមានវត្តមានចូលរួមប្រគល់ផ្ទាល់ដោយលោកអ្នកឧកញ៉ា ភាព ហៀក, លោកអ្នកឧកញ៉ា លាង ឃុន, អ្នកឧកញ៉ា លាង ម៉េង, ដែលជាស្ថាបនិក និងសហស្ថាបនិកនៃក្រុមហ៊ុន ជីប ម៉ុង ក្នុងឱកាសដែលលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ជាកម្ពុជា បានអញ្ជើញសំណះសំណាលជាមួយគណៈប្រតិភូមូលនិធិគន្ធបុប្ជាស្វីស គណៈគ្រប់គ្រង លោកគ្រូពេទ្យ-អ្នកគ្រូពេទ្យ បុគ្គលិកនៃមន្ទីរពេទ្យគន្ធបុប្ជា និងសួរសុខទុក្ខអាណាព្យាបាលរួមជាមួយកុមារផងដែរ។

    គួរបញ្ជាក់ផងដែរថា «យុទ្ធនាករ ១ម៉ឺនរៀល ១ម៉ឺននាក់» ជាយុទ្ធនាករប្រចាំឆ្នាំដ៏ធំ និងសំខាន់មួយរបស់មូលនិធិគន្ធបុប្ជាកម្ពុជា ដែលត្រូវបានរៀបចំឡើងដើម្បីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា ជាពិសេសគឺបំផុសចលនាសប្បុរសធម៍ ដើម្បីក្រើនរំលឹកឱ្យមានការចូលរួមបរិច្ចាក ក្នុងគោលបំណងរួមគ្នា នាំក្តីសង្ឃឹមដល់ទារក កុមារ ព្រមទាំងមាតាគ្រប់រូបដែលកំពុងពរពោះ និងត្រូវការសេវាពិនិត្យ ព្យាបាល និងសម្ភព ដោយឥតគិតថ្លៃ ប្រកបដោយគុណភាព សុវត្ថិភាព និងមិនមានការរើសអើង នៅមន្ទីរពេទ្យគន្ធបុប្ជាផ្ទាល់។
    ការចូលរួមបរិច្ចាករបស់ក្រុមហ៊ុន ជីប ម៉ុង បានបង្ហាញពីឆន្ទៈមោះមុត ក្នុងស្មារតី “ខ្មែរជួយខ្មែរ” ចូលរួមផ្តល់ជាជំនួយដល់ការទ្រទ្រង់វិស័យសុខាភិបាល ដើម្បីពង្រឹងនូវគុណភាព និងប្រសិទ្ធិភាពនៃការផ្តល់សេវាវេជ្ជសាស្ត្រនៅតាមបណ្តាមន្ទីរពេទ្យនានា ជាពិសេស លើការព្យាបាលកុមារកម្ពុជាជាង ១ លានករណីក្នុងមួយឆ្នាំៗ នៅមន្ទីរពេទ្យគន្ធបុប្ជាទាំងនៅរាជធានីភ្នំពេញ និងនៅខេត្តសៀមរាប។
    ស្មារតីរួបរួមគ្នា ខ្មែរស្រលាញ់ខ្មែរ!

    Share This Post:
    MPO4D jitutoto mpo4d Mpoplay